រដ្ឋបាលរាជធានីសម្រុកចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជូនពលរដ្ឋរស់នៅខណ្ឌចំនួន ៣បន្ថែម

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុង​សម្រុក​ចាក់​វ៉ាក់សាំង​បង្ការកូវីដ១៩ ជូន​ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌចំនួន​៣ បន្ថែមទៀត គឺខណ្ឌចំការមន ខណ្ឌ​ច្បារអំពៅ​និងខណ្ឌ៧មករា នៅ​ថ្ងៃ​ទី២៥ ខែ​ឧសភា​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

យុទ្ធនាការ​នេះ​ជា​គម្រោង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទាំង​អស់​ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​មិន​គិត​បែង​ចែក តំបន់លឿង លឿងទុំ​នោះ​ទេ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៥ ឧសភា ដល់​ថ្ងៃ​ទី ៧ ខែ​មិថុនា ដែល​មាន​២០ទី​តាំង។

គួររម្លឹកជូនថា អតីតតំបន់ក្រហម​នៅក្នុងរាជធានីភ្នំពេញ​ដែលរាជរដ្ឋាភិបាល​បានឲ្យក្រុមគ្រូពេទ្យ​សម្រុក​ការចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ គិតត្រឹមថ្ងៃ២៤ឧសភាម្សិលម៉ិញ បាន​ចំនួន​៧៧២៣២៣នាក់ហើយ សម្រាប់ដូសទី១ និងបានចំនួន៣៨៥០៤៦នាក់សម្រាប់ដូសទី២ នៅក្នុង​ខណ្ឌ​ចំនួន ៤គឺខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​កំបូល និងខណ្ឌដង្កោ៕