ឧកញ៉ា នួន អក ប្រគល់ថវិកា១០០០​ដុល្លារ ដល់ លោក ហុង ភារិន តាម​ការ​សន្យា

ជុំវិញ​ឧកញ៉ា
0 Shares

លោកឧកញ៉ា នួន អក នាល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានជួបកូនខ្មែរមួយរូប ដែលមានសមត្ថភាពបញ្ញាដ៏អស្ចារ្យ គឺយុវជន ហុង ភារិន ដើម្បីជួបសំណេះសំណាល អំពីការសិក្សារៀនសូត្ររបស់គាត់ផ្ទាល់ ជាមួយនឹងការប្រគល់ជូនថវិកាចំនួន ១,០០០ដុល្លារ តបតាមការសន្យាកាលពីពេលថ្មីៗនេះផងដែរ។

លោកឧកញ៉ា នួន អក បានបង្ហាញសេចក្ដីរីករាយជាខ្លាំង ពេលដែលបានលឺថាប្អូនយុវជន ហុង ភារិន មានគំនិតស្រលាញ់ក្នុងការអភិវឌ្ឍប្រទេសជាតិដូចរូបលោក ដោយលោកបានលើកឡើង ក្នុងផេក Facebook ផ្លូវការរបស់លោកផ្ទាល់ថា «បានជួបប្អូនប្រុសហើយប្អូនជាមនុស្សអស្ចារ្យ សុភាពរាបសារ ដឹងខុសត្រូវ ខ្ញុំពិតជាមានមោទនភាពចំពោះប្អូនប្រុសជាខ្លាំង។ ប្អូនប្រុសប្រាប់ថានិងបន្តទៅប្រកួតនៅពិភពលោកបន្តទៀត ដើម្បីលើកមុខមាត់កម្ពុជា ជាពិសេសប្អូនប្រាប់ថា នៅថ្ងៃអនាគតប្អូនមានបំណងបើកសាលាបង្វឹកបង្កើនសមត្ថភាពខួរក្បាល និងបច្ចេកទេសនៃការចងចាំដ៏អស្ចារ្យដល់កូនខ្មែរ។ អរគុណប្អូនប្រុសដែលកើតមកជាកូនខ្មែរ បងពិតជារំភើបចិត្តណាស់។គ្រប់គ្នាត្រូវខំប្រឹងធ្វើអ្វីម្យ៉ាង ដែលមានតំលៃដើម្បីក្លាយជាមោទនភាពរបស់ខ្មែរ»។

ក្នុងនោះដែរយុវជន ហុង ភារិន ក៏បានប្រាប់ទៅលោកឧកញ៉ា នួន អក វិញថា ខ្លួនមានក្តីសុបិន្តធំ ពេលរៀនចប់នឹងយកចំណេះដឹងមកអភិវឌ្ឍប្រទេសជាតិ ដោយនឹងទៅបន្តរៀននៅក្រៅប្រទេសថែមទៀត។

បន្ទាប់ពីជជែកសំណេះសំណាលជាមួយ ហុង ភារិន រួច លោកឧកញ៉ា នួន អកបានប្រគល់ថវិកាចំនួន ១,០០០ដុល្លារ ដូចដែរលោកបានធ្វើសេចក្ដីប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីជាការលើកទឹកចិត្តដល់ ហុង ភារិន ផ្ទាល់ និងជួយជាថវិកា សម្រាប់ជួយសម្រួលដល់ការសិក្សារបស់ ភារិន បន្តទៀតផងដែរ៕



0 Shares
Loading...