អាជ្ញាធរកម្ពុជាណែនាំឲ្យទីតាំងក្រុមហ៊ុនដែលមានស្លាកយីហោ TESLA ធ្វើការចុះបញ្ជីពាណិជ្ជកម្មនៅស្ថាប័នពាក់ព័ន្ធ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមការងារមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុនដែលមានស្លាកយីហោ TESLA ក្រោយមានការបង្ហោះពេញបណ្តាញសង្គមថា ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk បានបើកការិយាល័យនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក លី គង់ អនុប្រធានមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារដោយសហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះត្រួតពិនិត្យលើទីតាំងក្រុមហ៊ុនដែលមានស្លាកយីហោ “TESLA” ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី (១១០) សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីណែនាំឲ្យក្រុមហ៊ុនដែលមានទីតាំងខាងលើ ធ្វើការចុះបញ្ជីពាណិជ្ជកម្ម និងម៉ាករថយន្តរបស់ក្រុមហ៊ុន TESLA នៅក្រសួងពាណិជ្ជកម្ម និង ស្នើសុំការអនុញ្ញាតលើកស្លាកយីហោនៅរដ្ឋបាលរាជធានីភ្នំពេញ ។

បើតាមអ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ កាលពីខែមេសា ​បានប្រាប់អ្នកសារព័ត៌មានថា ​ក្រសួងពាណិជ្ជកម្ម​បាន​ចុះបញ្ជី ក្រុមហ៊ុន​Tesla ចំនួន ពីរ​គឺ ១-​ក្រុមហ៊ុន TESLA INDUSTRIES CO., LTD និង​ក្រុមហ៊ុន ២-TESLA ENGINEERING AND CONSTRUCTION CO., LTD ។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​មហាវិថី​ព្រះ​មុនី​វង្ស (​ម្ដុំ​បឹង​ត្របែក​) ។

ឆ្លើយ​តប​នឹង​សំណួរ​ ថា​តើ​ក្រុមហ៊ុន​អា​មេ​រិ​ក Tesla Inc របស់​លោក Elon Musk ពិតជា​បើក​ទីតាំង​លក់​រថយន្ត​នៅ​កម្ពុជា ឬ​យ៉ាងណា​នោះ អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក ឆែត រ៉ូ​ដឹ​ម៉ៃ​យើរ (Chad Roedemeier) បាន​ប្រាប់សារព័ត៌មានកោះសន្តិភាពថា «​លោកមិន​ទាន់​មាន​ព័ត៌មាន​អ្វី​ពាក់ព័ន្ធ​នឹង​ប្រធានបទ​នេះនោះ​ទេ​» ។

សូមជម្រាបថា Tesla គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ល្បីល្បាញ​មួយ​នៅ​លើ​ពិភពលោក​ ជារបស់​កំពូល​មហា​សេដ្ឋី Elon Musk ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ផ្លូវការ Tesla មាន​សាខានៅតាមប្រទេសប្រមាណ​ជិត ៤០​ប្រទេស​ ហើយ​ក្នុង​នោះ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​វិញ គឺ​មាន​តែ​សឹ​ង្ហ​បុរី​តែ​មួយ​គត់​៕