កម្ពុជា​ការ​បើក​ឱ្យ​មាន​ការ​នាំ​ចូល​ទំនិញ ​និង​សាច់​បង្កក​ពី​ប្រទេស​ឥណ្ឌា​វិញ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា​ការ​បើក​ឱ្យ​មាន​ការ​នាំ​ចូល​ទំនិញ ​និង​សាច់​បង្កក​ពី​ប្រទេស​ឥណ្ឌា​វិញ ប៉ុន្តែចាំ​បាច់​ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ ​និង​ធ្វើ​តេស្ត​រក​វីរុស​កូវីដ១៩​ជា​មុន​សិន​ ទើប​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចូល​។ នេះបើតាម​លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប) បានឲ្យដឹងកាលពី​ថ្ងៃ​ទី២៥ ខែ​ឧសភា​នេះ​ម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ចំពោះការត្រួតពិនិត្យនិងធ្វើតេស្តត្រួតពិនិត្យរកវីរុសកូវីដ១៩ លើសាច់បង្កកនិងមុខទំនិញដែលមានហានិភ័យខ្ពស់គឺជាវិធានការបង្ការហានិភ័យ ដើម្បីឈរលើមូលដ្ឋានការពារសុខភាពសាធារណៈ។

គួររម្លឹកថា កាលពីថ្ងៃទី៣០ ខែមេសា លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្នើ​ទៅ​ សម្ដេច​តេ​ជោ ហ៊ុន សែន សុំការសម្រេច​លើ​វិធានផ្អាកការ​នាំចូល​សាច់​បង្កក​ពី​ឥណ្ឌាស្រប​ពេលដែល​ប្រទេស​ឥណ្ឌាកំពុង​ប្រឈម​ខ្លាំង​នឹង​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩ ​បំប្លែងខ្លួនថ្មី​។​