ឧកញ៉ា​ គួច​ ម៉េ​ងលី​ ឧបត្ថម្ភ​​​ ៥ពាន់​ដុល្លារ​ ដល់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី

ជុំវិញ​ឧកញ៉ា
0 Shares

លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​ នៃ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ដែល​​គេ​ស្គាល់​ថា​ ជា​ជន​សប្បុ​រធម៌​ម្នាក់​ដ៏​សកម្ម​បំផុត​នៅ​កម្ពុជា​ បាន​ឧបត្ថម្ភ​ថវិកា​ប្រមាណ២០លាន​រៀល​ ឬ​ស្មើ​នឹង​៥​ពាន់​​ដុល្លារ​អាមេរិក​ ដល់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ ដែល​ជា​អង្គការ​មូលនិធិ​ការពារ​គ្រោះថ្នាក់​ចរាចរណ៍​អាស៊ី​។

នេះ​មិនមែន​ជា​លើក​ទី១ទេ​ ដែល​លោក​ឧកញ៉ា​ គួច​ ម៉េ​ងលី​ ​ឧបត្ថម្ភ​ថវិកាដល់​អង្គការ​មូលនិធិ​ការពារ​គ្រោះថ្នាក់​ចរាចរណ៍​អាស៊ី​។ កន្លងមក​ក្រៅតែ​ពី​ការឧបត្ថម្ភ​ជា​ថវិកា​ លោក​ឧកញ៉ា​តែងតែ​ខ្នះខ្នែង​ចូលរួម​ពិភាក្សា​ ផ្ដល់​យោបល់​ យ៉ាងសកម្ម​ភាពជា​មួយ​នឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ ដើម្បី​រួមចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​​ក្នុង​ការ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​អភិវឌ្ឍន៍​សង្គមជាតិ​។

សូមជម្រាបថា ការឧបត្ថម្ភ​នេះ​ ធ្វើឡើង​នៅក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​សប្បុរសធម៌​ និង​ថ្លែងអំណរគុណ​អ្នកគាំទ្រ​ សន្និសីទ​ប្រចាំឆ្នាំ​ លើក​ទី២​ នៅ​ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០១៩​ សណ្ឋាគារ​សូ​ហ្វី​តេល​ភ្នំពេញ​ ភូ​គី​ត្រា​ ដោយមាន​ការចូលរួម​ពី​គណ​អធិបតីភាព​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​។

យ៉ាងណា​ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ ដែល​ធ្វើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចរាចរណ៍​ផ្លូវគោក​បាន​ទាមទារ​ឱ្យ​មានការ​ចូលរួម​គាំទ្រ​ច្រើន​ពី​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ ដើម្បី​រួមគ្នា​ធ្វើ​កិច្ចការ​នេះ​ទាំងអស់គ្នា​ ព្រោះថា​សុវត្ថិភាព​ចរាចរណ៍​ គឺជា​បញ្ហា​ស្មុគស្មាញ​បំផុត​៕

ប្រភព៖ interconrooster.com

0 Shares
Loading...