បង្ហាញបញ្ជីអ្នកជំនួញ ២រូបដែលទទួលបានគោរមងារ “ឧកញ៉ា” ក្នុងជំនាន់ជាមួយលោកជំទាវឧកញ៉ា តែ កលិកា

ជុំវិញ​ឧកញ៉ា

គេហទំព័រឧកញ៉ាញូស៍ សូមបន្តបើកកកាយបង្ហាញឈ្មោះអ្នកជំនួញ ៣រូបទៀត ដែលទទួលបានងារ “ឧកញ៉ា”ក្នុងថ្ងៃខែឆ្នាំតែមួយ។ បន្ទាប់ពីបានធ្វើអំណោយជាថវិកា និងសម្ភារៈ ចាប់ពី៥០ម៉ឺនដុល្លារឡើងទៅ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារដ៏ប្រពៃឧត្តុង្គឧត្តមនេះជូនដើម្បីបញ្ជាក់ពីសក្ខីភាពក្នុងការជួយសង្គមជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកជំទាវឧកញ៉ា តែ កលិកា គឺជាប្រធាននាយកគ្រប់គ្រងទូទៅនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី។ ជា​កូន​ស្រី​របស់​លោក​ឧកញ៉ា តែ តាំងប៉ និងលោក​ជំទាវ​​ឧកញ៉ា ទឹម គីមហ៊ាង ត្រូវជាកូន​ក្រមុំ​ដែល​​នឹង​ក្លាយ​ជា​អនាគត​​​ឧត្ដម​ភរិយារបស់ឧកញ៉ាបណ្ឌិត អុឹង ឃាង ម្ចាស់បុរី «ឃាង កលិកា» ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សេដ្ឋី​អចលនទ្រព្យ​។

លោកជំទាវទទួលបានគោមរងារជា ឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/០២១៧/១០៦ ជាមួយលោកឧកញ៉ា រឿន រិទ្ធីពង្ស និងលោកឧកញ៉ា ឡេង ហ៊ាន ព្រះរាជក្រឹត្យ នស/រកត/០២១៧/១០៧ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦៕