«ជាតិក្រោយសងវិញទាំងអស់» បទថ្មីលោក ព្រាប សុវត្ថិ កំពុងចាក់ដោតអ្នកសេដខ្លាំង!

កម្សាន្ត

ផលិតកម្ម Galaxy Navatra ទើបបញ្ចេញ MV ចម្រៀងថ្មីមួយបទទៀត កាលពីថ្ងៃទី២៧ ឧសភា ២០២១នេះ ក្រោមចំណងជើងថា «ជាតិក្រោយសងវិញទាំងអស់» កំពុងត្រូវចិត្ត និងពាល់ចំបេះដូងអ្នកស្ដាប់ជាច្រើន ដែលកំពុងរងទុក្ខជួបស្នេហ៍ខកចិត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

«ជាតិក្រោយសងវិញទាំងអស់» ជាបទចម្រៀងបែបមនោសញ្ចេតនាជ្រាលជ្រៅ ច្រៀងដោយ កំពូលតារាចម្រៀងជួរមុខ ប្រចាំផលិតកម្ម Galaxy Navatra លោក ព្រាប សុវត្ថិ ដែលពោរពេញដោយអត្ថន័យដ៏សែនចាក់ដោត និងសោកសៅ។ ចម្រៀងស្នេហ៍គូរកម្មនេះ រៀបរាប់ពីជីវិតស្នេហាមិនដល់ត្រើយ រវាងមនុស្សពីរនាក់ ដែលស្រលាញ់គ្នាស្ទើរលេប ធ្លាប់សន្យាគ្នារាប់មិនអស់ តែចុងក្រោយខាងប្រុស បានត្រឹមប្រើពាក្យ សុំទោស និងបង្ខំចិត្តដើរចេញទាំងគ្រាំគ្រាចុកចាប់ខ្លាំងហួសថ្លែង តែនិយាយមិនចេញ។

ក្នុងរយៈពេលមិនដល់មួយថ្ងៃផង បទចម្រៀង «ជាតិក្រោយសងវិញទាំងអស់» ដែលនិពន្ធ Melody និងទំនុកច្រៀង ដោយអ្នកនិពន្ធជើងចាស់ លោក យឹម តាស្រង់ ទទួលបានការចូលទស្សនាពីសំណាក់អ្នកគាំទ្រ ជាងមួយសែនដង នៅក្នុងយូធូប របស់ផលិតកម្ម Galaxy Navatra ។ តាមសន្ទុះនៃការគាំទ្រដ៏លឿន ចម្រៀងមួយបទនេះ រំពឹងថា នឹងទទួលបានការគាំទ្រកាន់តែខ្លាំង ក្នុងពេលដ៏ខ្លីខាងមុខជាក់ជាមិនខាន៕