បង្ហាញប្រវត្តិត្រួសៗក្នុងវិថីសិល្បៈរបស់អ្នកនាង ស៊ិន ឧត្តមផល្លា ស្លាប់ពីរនាក់ប្តីប្រពន្ធបន្សល់កូន៣នាក់

កម្សាន្ត

ដំណឹង​មរណភាព​របស់​តា​រា​ចម្រៀ​ង​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា កាលពីថ្ងៃទី២៨ ខែឧសភានេះ ​ដោយសារ​ជំងឺ​មហា​រីក​កូនកណ្តុរ​ដែល​មិនអាច​ព្យាបាល​ជួ​យសង្គ្រោះ​ជីវិត​បាន​។ ​មហា​ជន​និង​អ្នកគាំទ្រ​ជាច្រើន​បានបង្ហាញ​អារម្មណ៍​រន្ធត់​ខ្លាំង​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ជាមួយនឹងមរណភាពតារាចម្រៀងស្រី ស៊ិន ឧត្តមផល្លា គេហទំព័រ Oknha.news សូមបង្ហាញប្រវត្តិត្រួសៗក្នុងវិថីសិល្បៈរបស់អ្នកនាង៖

តារាចម្រៀង​និង​ជា​តារា​សម្តែង​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​ប្រ​ឡូង​ក្នុង​វិស័យ​សិល្បៈ​ជាង​២០​ឆ្នាំ​មកហើយ​ខណៈ​កេរ្តិ៍ឈ្មោះ​និង​ប្រជាប្រិយភាព​ បានធ្វើ​ឲ្យ​ទស្សនិកជន​ស្គាល់​ច្រើន​តាមរយៈ​សមត្ថភាព​សិល្បៈ​។ អ្វីដែលមហាជនគាំទ្រ​និង​សរសើរនៅក្នុងជីវិតសិល្បៈរបស់នាង គឺបាន​ជួយ​បើក​កកាយ​ផ្សព្វផ្សាយ​ពី​ប្រវត្តិ​អ្នកសិល្បៈ​ជំនាន់​មុនៗ​និង​ក៏​ស្វែងរ​ក​ជំនួយសប្បុរសធម៌​នានា ដើម្បី​ជួយ​ដល់​សិល្បករ​ជំនាន់​មុន ​ដែលពួកគាត់​គ្មាន​ទីផ្សារ​ឲ្យ​មាន​ទីផ្សារ​និង​ការងារ​ជាដើម​។​

​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា ត្រូវបាន​គេ​មើលឃើញថា​ ក្រៅពី​ការងារ​ដែល​អ្នកនាង​បានធ្វើ ​ឬ​ជួប​មនុស្ស​ជុំវិញខ្លួន ​គឺ​អ្នកនាង​តែងតែមាន​ទំនាក់ទំនង​ល្អ​ និង​មាន​ភាព​រួសរាយ​រាក់ទាក់ គោរព​ការងារ រួមផ្សំ​ទាំង​សមត្ថភាព រូប​សម្រស់​អំណោ​យ​ផល​ផងនោះ​។ អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា ត្រូវបានអ្នក​សិល្បៈ​រួម​អាជីព ​និង​មិត្ត​ក្នុង​បណ្ដាញ​សង្គម​គោរព​កោត​សរសើរ​គ្រប់គ្នាថា ជា​តារាចម្រៀង​ល្បី​មួយរូប​កាលពី​ជំនាន់​ទសវត្សរ៍​ឆ្នាំ​៩០ ​និង​ដើមឆ្នាំ​២០០០។

ចំពោះ​ស្នាដៃ​ភាពយន្ត​ដែល​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បង្ហាញ​វត្តមាន​សម្តែង​ចុងក្រោយ​មុនពេល​ស្លាប់​នោះ​គឺ​រឿង “រា​ជនី​ភូមិ​គ្រឹះ” របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស​។ ​ចំណែក​បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​មហាជន​ចងចាំ​នោះ​គឺ​បទ បាត់ដំបង​ចាំ​ស្នេហ៍ និង​បទ​ចម្រៀង​ជាច្រើន​ផ្សេងទៀត​។

សូមជម្រាបដែលថាកន្លងទៅ ​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា ក៏បាន​ចំណាយពេល​វេលា​ទៅ​បួស​ដើម្បី​សងគុណ​ម្តាយ​ដោយ​ក្នុងនោះ​ក៏មាន​ការសរសើរ​ដល់​អ្នកនាង​ដែល​សុខចិត្ត​កោ​រសក់​ដើម្បី​បួស​សងគុណ​ម្ដាយ​។​ តារា ចម្រៀង ស្រី ដែលនិយមតែ​បង្ហើរសំនៀង បទចម្រៀង​ជាភាសា​បរ​ទេស​និង ទឹកដម សមសួន នឹង​បទ ចម្រៀង ចិន​ច្រើន​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា ក៏មាន​បន្ទុក​ចិញ្ចឹម​កូន​បីនាក់​ខណៈ ស្វាមី ក៏បាន ចែក​ឋាន ចោល​អស់ពេលប្រមាណ​ជាង​៦​ឆ្នាំ​មកហើយ ​ព្រោះតែ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍។

មុនពេល​ចែក​ឋាន​តារាចម្រៀង​២​ភាសាខ្មែរ​និង​ចិន​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា ក្រៅពី​អាជីព​សិល្បៈ​ច្រៀង​​និង​ សម្តែង​នាង​មាន​អាជីព​លក់​គ្រឿង​ស្បង់​ចីពរ​និង​សម្ភារ​បុណ្យ​ផងដែរ​។ ​ដោយឡែក​អ្នកនាង​ក៏​ផេ​ក​ផ្ទាល់ខ្លួន​ដើម្បី​ចែក​រំ​ព័ត៌មាន​សិល្បៈ​ខ្មែរ​និង​បរ​ទេស​ដែលមាន​ឈ្មោះថា Movie Star Research ផង​ដែរ​៕