កម្ពុជា​អាច​ទាញ​យក​រ៉ែ​មាស​លើក​ដំបូង​នៅ​ឆ្នាំ​ ២០២១ នេះ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd ដែល​ទទួល​សិទ្ធិ​វិនិយោគ​លើការ​រុករករ៉ែមាស ពីរាជរដ្ឋាភិបាលកម្ពុជា ​នឹងចាប់ផ្តើមដំណើរការផលិតកម្មរ៉ែមាស ជាលើកដំបូង នៅឆ្នាំ២០២១នេះ ដែលអាចទទួលបាន ក្នុងបរិមាណ១០ម៉ឺនអោន ក្នុង១ឆ្នាំ (ប្រហែល៣តោន)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកយស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែបាន​ឲ្យ​ដឹង​ថា ដំណើរការផលិតកម្ម របស់​ក្រុមហ៊ុន Renaissance Minerals អាច​ដំណើរការទៅតាមផែនការដែលបានគ្រោងទុក មិន​រាំងស្ទះដោយសារ​ជំងឺកូវីដ​នោះទេ។

លោក យស មុនីរ៉ាត់ បានបញ្ជាក់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Renaissance Minerals (Cambodia) បានជ្រើសរើសប្រទេសអូស្រ្ដាលី និងប្រទេសសិង្ហបុរីជាទីតាំង ដើម្បីយករ៉ែមាសទាញបាន​យកទៅចម្រាញ់។

អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ បានលើកឡើងថា ប្រភព​រ៉ែ​មាស​នេះ​នឹងជួយជំរុញដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា ដែលនឹងធ្វើឲ្យចំណូលរដ្ឋមានកើនឡើង សម្រាប់អភិវឌ្ឍន៍ប្រទេស។

សូមបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល។ ទីតាំងដែលក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា ហើយបើតាមផែនការក្រុមហ៊ុន អាចផលិតមាសបាន ប្រហែល១០០ពាន់អោន ក្នុងមួយឆ្នាំ៕