ឧត្តមសេនីយ៍ត្រី អេង ហ៊ី បដិសេធការចោទប្រកាន់ថា ការឃាត់ខ្លួន លោក សិទ្ធិ កូសាំងស៊ីន ជាមន្រ្តីគយ ក្នុងគោលបំណងមិនល្អដើម្បីចង់បានប្រាក់

សង្គម​និង​សេដ្ឋកិច្ច

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបដិសេធចំពោះការចោទប្រកាន់ថា ការឃាត់ខ្លួនបុគ្គលឈ្មោះ សិទ្ធិ កូសាំងស៊ីន ក្នុងគោលបំណងមិនល្អដើម្បីចង់បានប្រាក់របស់លោក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យដឹងនៅថ្ងៃទី២៩ ខែឧសភានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

សេចក្តីប្រកាសព័ត៌មានខាងលើ បានបញ្ជាក់ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាននាំខ្លួនបុគ្គល ២រូប មកអង្គភាពដើម្បីស្តាប់ចម្លើយតាមនីតិវិធី គឺទី១៖ ឈ្មោះ សិទ្ធិ កូសាំងស៊ីន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្ត្រីគយ អង្គភាពសាខាគយ និងរដ្ឋាករខេត្តកោះកុង និង២៖ ឈ្មោះ ប៉ុន ឈុយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបរ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា «ករណីនាំខ្លួនបុគ្គល២រូបខាងលើនេះ មកអង្គភាព ដើម្បីធ្វើការស្តាប់ចម្លើយ បានរាយការណ៍សុំការដឹកនាំសម្របសម្រួលពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។ 

បន្ទាប់ពីធ្វើការស្តាប់ចម្លើយ ដោយសារការស៊ើបង្កេតបន្ត មិនមានភាពចាំបាច់ក្នុងការឃាត់ខ្លួនបុគ្គលទាំង២រូប មន្ត្រីនគរបាលយុត្តិធម៌ ក៏បានសុំគោលការណ៍ដឹកនាំពីលោក ព្រះរាជអាជ្ញា ដើម្បីអនុញ្ញាតឱ្យបុគ្គលទាំង២រូប វិលត្រឡប់ទៅលំនៅឋានវិញដោយធ្វើកិច្ចសន្យា»៕

សូមអានពិស្តារខាងក្រោម៖