មកស្គាល់អ្នកជំនួញ ១៦រូប ឡើងងារជាឧកញ៉ា ក្នុងខែមករា ឆ្នាំ២០១៦

ជុំវិញ​ឧកញ៉ា
47 Shares

អ្នកជំនួញស្រីប្រុស ​​១៦រូប ​ត្រូវបានព្រះករុណាព្រះបាទ នរោត្តម សីហមុនី ​ប្រោសប្រទាន​គោរមងារ​ជា​​”ឧកញ៉ា” ក្នុងខែមករា​ ​ឆ្នាំ​២០​១៦។ នេះ​បើ​តាម​សៀវភៅព្រះរាជកិច្ចដែលបានចេញផ្សាយ​សម្រាប់ឆ្នាំ​២០១៦។​

អ្នកជំនួញទាំងនោះរួមមាន៖ ​​លោក សេង សុជាតិ, លោក កៅ ក្វេងហុង, លោក ឡាយ កុកលាង, លោក សេង ញ៉ក់, លោក លី ឆូកឆៃ, លោក សិទ្ធិ បញ្ញាឫទ្ធិ, លោក ហុក ជ្រា, លោក ប៉ែន នួន, លោក កោះ ភារៈ, លោក ស ពិសិដ្ឋ, លោក ស៊ុយ គីមលី, លោក នី សម្បត្តិ,​ លោក គុត ចាន់វាសនា, លោកស្រី លី គាង, លោក ចាន់ សេងហេង និងលោកស្រី កែវ ស៊ួយឆេង។

លក្ខខណ្ឌដើម្បីទទួលគោ​រម​ងារ​ជា​​ ឧក​ញ៉ា ​ត្រូវបាន​​​ប្រោស​ព្រះ​រាជ​ទាន​តាម​ព្រះ​រាជ​ក្រឹត្យ​ដែល​ឡាយ​ព្រះ​ហស្ត​លេ​ខា​ដោយ​ព្រះ​មហា​ក្សត្រ តាម​សំណើរបស់​នាយក​រដ្ឋ​មន្ត្រី។ ជាមួយគ្នានោះ អ្នកជំនួញដែល​ទទួល​ងារ​ឧកញ៉ា លុះត្រាតែ​​បានចូលរួម​បរិ​ច្ចាគ​ធន​ធានជាថវិកា និងសម្ភារៈដែលមានតម្លៃ​ចាប់​ពី៥០​ម៉ឺន​ដុល្លារ​ឡើង​ទៅ​​។

បើទោះពីកម្ពុជាមានឧកញ៉ាច្រើនក៏ដោយ ឧកញ៉ាមួយចំនួនប៉ុណ្ណោះ​ដែលត្រូវគេស្គាល់ច្រើន​ក្នុងការរកស៊ី ក្នុង​នោះ​រួមមានអ្នក​ឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា ទ្រី ភាព អ្នកឧកញ៉ា សុខ គង់ អ្នកឧកញ៉ា លី យ៉ុងផាត់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អ្នក​ឧកញ៉ា ពុង ឃាវសែ អ្នកឧកញ៉ា កុក អាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង អ្នកឧកញ៉ា សឿ ឬទ្ធី អ្នកឧកញ៉ា ហេង សិទ្ធី​ អ្នកឧកញ៉ា លី ហួរ ឧកញ៉ា ថៃ ជាហួត ជាដើម៕​

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

មកស្គាល់អ្នកជំនួញ ១៦រូប ឡើងងារជាឧកញ៉ា ក្នុងខែមករា ឆ្នាំ២០១៦
47 Shares