អ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស លោក ស៊ុំ សារឿន បានទទួលមរណភាព

កម្សាន្ត

អ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស លោក ស៊ុំ សារឿន បានទទួលមរណៈភាពក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ នៅរសៀលថ្ងៃទី៣១ខែឧសភានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ដំណឹង​​ដ៏គួរឲ្យរន្ធត់នេះ បាន​បង្ក​មាន​ការ​ភ្ញាក់​ផ្អើល សោកស្ដាយ និងក្រៀមក្រំខ្លាំងបំផុតសម្រាប់មហាជន ជាពិសេសសិល្បៈករ សិល្បៈការនីប្រចាំផលិតកម្មហង្សមាស ដោយអ្នកនិពន្ធបទចម្រៀងជើងចាស់ និងពោរពេញទៅសមត្ថភាព ទេពកោសល្យ ស៊ុំ បានបាត់បង់ជីវិត។

សូមជម្រាបជូនថា លោក ស៊ុំ សារឿន គឺជាអ្នកនិពន្ធជើងចាស់មួយរូបដែលពោលពេញដោយបទពិសោធ។
លោកតែងនិពន្ធទំនុកច្រៀងប្រភេទបទលន្លុងលន្លោចមិនតិចបទទេសម្រាប់តារាចម្រៀងប្រុសស្រីល្បីៗ នៅផលិតកម្មហង្សមាស អ្វីមហាជនកោតសរសើរនោះគឺជាលោកជាគ្រូបង្វឹកក្នុង កម្មវិធី Cambodia Idol ផងដែរ៕