មើលមួយ​ភ្លេត​ស្មាន​តែ​រីសត ការពិត​ជា​បន្ទប់ទឹកទំនើប​កំពុង​សាងសង់​តាមបណ្តោយ​ឆ្នេរ​ខេត្ត​ព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

មិនមែនរីសតទេ គឺជា​បន្ទប់​ទឹក​សាធារណៈ ដែល​កំពុង​សាងសង់​តាម​បណ្តោយ​ឆ្នេរ​ក្នុងខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទប់​ទឹក​សាធារណៈ​ថ្មី​ប្រកប​ដោយ​ស្តង់ដា និង​អនាម័យ កំពុង​ដំណើរការ​សាងសង់​ចំនួន​ ១១ ​ទីតាំង​ នៅតាម​បណ្តោយ​ឆ្នេរអូឈើទាល​ ២ ឆ្នេរ​អូត្រេះ​រហូត​ដល់​ពយ​ឆ្នេរ​ជំទាវម៉ៅ ដើម្បី​បម្រើ​ដល់​ភ្ញៀវទេសចរ​ដែល​មកលេង​កម្សាន្ត​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ទាំងនោះ​។

នៅក្នុង​គម្រោង​បន្ទប់ទឹក​សាធារណៈ​នេះ ត្រូវបាន​សាងសង់​ជា ៣ ​ប្រភេទ​ដោយ​ទី១ គឺ​ប្រភេទ​បន្ទប់ទឹក​ ៨ ​ជ្រុង ដែលមាន​ទំហំ ១២,៩៦ ម៉ែត្រ X ១២,៩៦ ម៉ែត្រ​។ ប្រភេទ​ទី២ ជា​ប្រភេទ​បន្ទប់ទឹក​ដែល​មាន​រាង​ចតុកោណកែង និង​លម្អ​កណ្តាល​ដែលមាន​ទំហំ ២៦ ម៉ែត្រ x១៧ ម៉ែត្រ និង​ប្រភេទ​ទី៣ មាន​រាង​ជា​ការ៉េ​ដែលមាន​ទំហំ​ ៨,៨ ម៉ែត្រ x ៨,៨ ម៉ែត្រ​។

រដ្ឋបាល​ខេត្តព្រះសីហនុ កំពុង​ជំរុញ​ល្បឿន​នៃ​ការសាងសង់ ហើយ​អាច​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​មុន​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​៕