កម្ពុជាបន្តមានអ្នកស្លាប់ដោយសារកូវីដ១៩ ១០នាក់ និងរកឃើញថ្មីចំនួន ៦៥០នាក់

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៥០ នាក់បន្ថែម ហើយចំនួនអ្នកជាសះស្បើយបានកើនឡើង ៦៥៣នាក់ ខណៈអ្នកស្លាប់ចំនួន ១០ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ក្រសួងសុខាភិបាលបានឲ្យដឹងមុននេះក្នុងចំណោមចំនួនអ្នកឆ្លង ៧៥០នាក់នោះ ករណីឆ្លងសហគមន៍ ៧១៦ នាក់ និងអ្នកដំណើរពីបរទេស ៣៤ នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាអ្នកឆ្លងសរុបជាបណ្តោះអាសន្នចំនួន ៣១,៤៦០នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ២៤,០៤២ នាក់ និងមានអ្នកស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍ចំនួន ២៣០នាក់នាក់៕

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ