ការនាំ​ប្រេង​ឆៅ​លើកដំបូង​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ ត្រូវ​បាន​ពន្យារពេល

សង្គម​និង​សេដ្ឋកិច្ច

ការនាំចេញប្រេងឆៅរបស់ក្រុមហ៊ុន KrisEnergy ទៅកាន់ទីផ្សារអន្តរជាតិ ដែលគ្រោងធ្វើឡើងនៅក្នុងខែឧសភា ឆ្នាំ២០២១ ត្រូវបានពន្យារពេល ដោយសារក្រុមហ៊ុនមិនទាន់បញ្ចប់កាតព្វរបស់ខ្លួននៅឡើយ។ នេះ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

មន្រ្តី​ជាន់ខ្ពស់​នេះ​បានបញ្ជាក់ថា «ក្រុមហ៊ុន KrisEnergy មិនទាន់បានបញ្ចប់ការងារ ដែលជាកាតព្វរបស់គាត់មួយចំនួន។ ដូចនេះ គាត់មិនទាន់អាចនាំចេញប្រេងបាននៅឡើយទេ។ នាពេលបច្ចុប្បន្នក្រុមហ៊ុន KrisEnergy កំពុងធ្វើការងារនាំចេញប្រេងជាមួយរាជរដ្ឋាភិបាលកម្ពុជា»។

បើតាមផែនការរបស់ក្រុមហ៊ុន KrisEnergy គ្រោងនឹងនាំចេញប្រេងកាតរបស់កម្ពុជា នៅខែឧសភា ឆ្នាំ២០២១ គឺក្នុងបរិមាណពី២៧ម៉ឺន ទៅ៣០ម៉ឺនប៉ារែល ដែលស្ថិតក្នុងនាវាផ្ទុកប្រេង ដែល១បារ៉ែល ស្មើនឹង១៥៨.៩៩លីត្រ៕