លោក ឧកញ៉ា អេង ប៉សែ ត្រូវបានតែងតាំងជាអនុប្រធានកិត្តិយស កាកបាទក្រហមកម្ពុជាខេត្តតាកែវ

ជុំវិញ​ឧកញ៉ា

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចតែងតាំង លោក ឧកញ៉ា អេង ប៉សែ ជាអនុប្រធានកិត្តិយសនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី ៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លងមកលោក ឧកញ៉ា អេង ប៉សែ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ តែងតែចុះជួយឧបត្ថម្ភ ទំនុកបម្រុងជាប់ ដល់បងប្អូនប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះខាតជីវភាព ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ នៅតាមបណ្ដាស្រុកនានា នៅទូទាំងខេត្តតាកែវ ដោយបានចំណាយធនធានផ្ទាល់ខ្លួន និងបានផ្ដួចផ្ដើមគំនិតដឹកនាំប្រមូលជំនួយផ្សេងៗបន្ថែមទៀត ពីសប្បុរសជននានាថែមទៀតផង។

ចុចអាន៖ កូវីដរាតត្បាតខ្លាំង ឧកញ៉ា អេង ប៉សែ និងសប្បុរជននានាផ្ដល់ជំនួយឧបត្ថម្ភដូចភ្លៀងរលឹមដល់ស្រុកមួយចំនួនក្នុងខេត្តតាកែវ

កាលពីថ្ងៃទី៣០ មេសា ឆ្នាំ២០២១ កន្លងទៅ សភាពាណិជ្ជកម្មកម្ពុជា ក៏ទើបតែបានប្រកាសបញ្ចូលឈ្មោះ លោកឧកញ៉ា អេង ប៉សែ ដែលមានតួនាទី ជាប្រធានក្រុមហ៊ុន ប៉ សែ ស្ទីល អីមផត & អិតផត ឯ.ក( POR SE STEEL IMPORT & EXPORT CO., LTD.) ជាសមាជិកផងដែរ។

ចុចអាន៖ អបអរសាទរ! លោកឧកញ៉ា អេង ប៉សែ ប្រកាសចូលជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា

បច្ចុប្បន្ន លោក ឧកញ៉ា អេង ប៉សែ គឺជាប្រធានក្រុមហ៊ុន ប៉ សែ ស្ទីល អីមផត & អេចផត ឯ.ក POR SE STEEL IMPORT & EXP RT CO.,LTD. រួមទាំងមានក្រុមហ៊ុន និងមុខជំនួញធំៗជាច្រើនផ្សេងទៀតដែលកំពុងប្រតិបត្តិការជួយលើកស្ទួយដល់សេដ្ឋកិច្ចជាតិ ជាពិសេសក្នុងវិស័យសំណង់ អចលនទ្រព្យ និងពាណិជ្ជកម្មធំៗជាដើម ៕