សភាពាណិជ្ជកម្មកម្ពុជាបានស្នើ ៣ចំណុចទៅក្រសួងពាណិជ្ជកម្មដើម្បីពិភាក្សា

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ ខែមិថុនា នេះ បានរៀបចំកិច្ចប្រជុំមួយដើម្បីពិភាក្សាលើសំណើរបស់សភាពាណិជ្ជកម្មកម្ពុជា ដែលមានការចូលរួមពី ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា រួមនិងវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីក្រសួងពាណិជ្ជកម្ម ក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បើតាមកិច្ចប្រជុំនៅថ្ងៃនេះ បានពិភាក្សាផ្តោតទៅលើរបៀបវារៈចំនួនបីគឺ៖

១-សំណើសុំបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសជប៉ុន តាមការស្នើសុំរបស់វិនិយោគិនជប៉ុន ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា

២-សំណើសុំបង្កើតយន្តការភាពជាដៃគូរវាងរដ្ឋបាលរាជធានី-ខេត្ត និងសភាពាណិជ្ជកម្មមណ្ឌលរាជធានី-ខេត្ត ដើម្បីជួយសម្រួលដល់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគនៅតាមបណ្តាររាជធានី-ខេត្ត និងបង្កើនប្រសិទ្ធភាព ដោះស្រាយបញ្ហាបានទាន់ពេលវេលា

៣-សំណើសុំរៀបចំការបោះឆ្នោតជ្រើសរើស ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យសម្រាប់អាណត្តិបន្ត ដោយហេតុថាអតីតប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានទទួលមរណភាព។

សូមជម្រាបជូនផងដែរថា អង្គប្រជុំបានឯកភាពលើនីតិវិធីសម្រាប់អនុវត្តសំណើទាំងបីខាងលើ៕