សូមបងប្អូនប្រុងប្រយ័ត្ន! កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី B.1.617 ពីប្រទេសឥណ្ឌាចំនួន៤ករណីហើយ

សង្គម​និង​សេដ្ឋកិច្ច
2 Shares

​លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ​និង​ជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ មានប្រសាសន៍នោថ្ងៃទី៥ ខែមិថុនា នេះថា៖ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី B.1.617​ដែលមាន​ប្រភព​ជា​លើកដំបូង​មកពី​ប្រទេស​ឥណ្ឌា​នេះ​ចំនួន​៤​ករណី​ហើយ​ក្នុងនោះ​មាន​១​ករណី​បាន​ព្យាបាល​ជាសះស្បើយ​កាលពី​ខែមេសា​កន្លងទៅ​។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកជំទាវបន្តថា ការ​រកឃើញ​វីរុស​បំប្លែង​ថ្មី B.1.617 លើ​ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​នេះ គឺជា​ការ​បារម្ភ​មួយ ព្រោះថា​វា​អាច​នឹង​ចរាចរ​លឿន​ជាង​អ្វី​ដែល​យើង​រំពឹងទុក​។ ហេតុ​ដូច្នេះហើយ យើង​ត្រូវតែ​ចាត់វិធានការ​ការពារ​ភ្លាមៗ និង​អនុវត្ត​ដោយ​យកចិត្តទុកដាក់​បំផុត ដើម្បី​ការពារ​ការចម្លង​វីរុស​បំប្លែង​ថ្មី​នេះ​។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ​វីរុស​បំប្លែង​ថ្មី B.1.617 ដែល​បាន​រកឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា គឺមាន​ភាព​ឆ្លង​ខ្លាំង​ជាង និង​គ្រោះថ្នាក់​ខ្លាំង​ជាង ហើយ​ជា​ប្រភេទ​វីរុស​ដែល​ពិភពលោក​កំពុងតែ​ព្រួយបារម្ភ​បំផុត ខណៈ​វីរុស​បំប្លែង​ថ្មី B.1.617 គ្រោះថ្នាក់​ជាង វីរុស​ដែល​មិនទាន់​បំប្លែង​ខ្លួន ហើយ​សម្រាប់​កម្ពុជា​បាន​រកឃើញ​វីរុស​នេះ ចំនួន ០៤​ករណី​មកហើយ ដោយ​ករណី​ទី​១ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​កាលពី​ខែមេសា​កន្លងមក​។

យ៉ាងណាក៏ដោយ លោកជំទាវសូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែ​បន្ត​អនុវត្ត​វិធាន​ការដែល​ដាក់ចេញ​ដោយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ “៣​ការពារ និង​៣​កុំ​” ជា​បន្តទៀត រួម​ជាមួយនឹង​វិធានការ​ផ្សេងៗ​ទៀត ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល​ដើម្បី​កាត់ផ្តាច់​ការចម្លង​ពី​បុគ្គល​មួយ​បន្តទៅ​បុគ្គល​មួយទៀត​៕

សូមបងប្អូនប្រុងប្រយ័ត្ន! កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី B.1.617 ពីប្រទេសឥណ្ឌាចំនួន៤ករណីហើយ
2 Shares