លោកឧកញ៉ា សឿ សុវណ្ណ នាំយកអំណោយជូនដល់ប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅស្រុកឧដ្តុង្គ

ជុំវិញ​ឧកញ៉ា

ដោយឃើញស្ថានភាពនៃជំងឺកូវីដ១៩មិនទាន់មានសញ្ញាវិជ្ជមាននៅឡើយ នាថ្ងៃទី៧ ខែមិថុនានេះ លោកឧកញ៉ា សឿ សុវណ្ណ បាននាំអំណោយជា អង្ករ, មី, ត្រីខ, អាកុល, និងម៉ាស ទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣៧គ្រួសារ ដែលកំពុងធ្វើចត្វាឡីស័ក ស្ថិតនៅភូមិយសជោរ ឃុំជេីងរ៉ាស់ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកឧកញ៉ា សឿ សុវណ្ណ ក៏បានអំពាវនាវដល់បងប្អូនចូលរួមជួយសង្គមជាតិយេីងទាំងអស់គ្នា និងអនុវត្តវិធានការ ៣ការពារ ៣កុំ ទាំងអស់គ្នា ហើយជាពិសេសនោះគឺទៅចូលរួមចាក់វ៉ាក់សាំងបង្ការកូវីដ១៩ឲ្យបានគ្រប់គ្នា។

លោកឧកញ៉ា គឺជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឃុន សឿ រៀលធី និងជាអ្នកជំនួញដ៏មានបេះបូងសប្បុរសធម៌ ដែលតែងតែវិភាគទានថវិកា ព្រមទាំងសម្ភារៈ ជូនប្រជាពលរដ្ឋកំពុងជួបបញ្ហាលំបាកជាច្រើននាពេលកន្លងមក៕