រន្ធត់! អតីត​សមាជិក​ក្រុម​រាំ ព្រាប សុវត្ថិ ជួប​គ្រោះ​ថ្នាក់​ដាច់​ដៃ​១​ចំហៀង

កម្សាន្ត
0 Shares

លោក ខឹម វាសនា ហៅ ( ស្នា) ​​​អតីត​សមាជិក​ក្រុម​រាំ លោក ព្រាប សុវត្ថិ បាន​ជួប​គ្រោះ​ថ្នាក់​​យ៉ាង​រន្ធត់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុនេះ​ ដោយ​រថយន្ត​ធន់​ធំ​១គ្រឿង បើកកៀរ បណ្ដាល​ឲ្យ​របួស​ដៃ​​យ៉ាង​ធ្ងន់ធ្ងរ ត្រូវ​បង្ខំ​​កាត់​​​ដៃ​នោះ​ចេញ​តែ​ម្ដង ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​គ្រួសារ​ធ្លាក់​ដល់​សូន្យ។

បើ​តាម ការ​ឲ្យ​ដឹង​ពី​សាមី​ខ្លួន ហេតុ​ការណ៍​នោះ បាន​កើត​ឡើង​ប្រហែល​ម៉ោង​១១​យប់​ថ្ងៃ ០៨ ខែ កញ្ញា ឆ្នាំ ២០១៩ នៅ​ត្រង់​​ចំណុច ដីឥដ្ឋ កៀនស្វាយ គ្រា​ដែល​លោក​បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ម្ដុំ​នោះ ដោយ​ត្រូវ​ឡាន​កៀរ​ឲ្យ​ដួល និង​កិន​លើ​ដៃ​ខាង​ស្ដាំ​របស់​លោក។ គ្រោះ​ថ្នាក់​នោះ បណ្ដាល​ឲ្យ​ដៃ​របស់​លោក​ខាង​ស្ដាំ ត្រូវ​ខ្ទេច​តែ​ម្ដង ហើយ ដោយ​មិន​អាច​ធ្វើ​អ្វី​បាន លោក​គ្រូ​ពេទ្យ​បាន​សម្រេច​កាត់​ដៃ​ខាង​ស្ដាំ​នោះ​ចោល​ទៅ​ហើយ។

បន្ទាប់​ពី​បង្ក​គ្រោះ​ថ្នាក់​ហើយ លោក បាន​បន្ត​ឲ្យ​ដឹង​ថា ឡាន​នោះ​មិន​បាន​ឈប់​មក​ដោះ​ស្រាយ​ឡើយ គឺ​​បើក​រត់​តែ​ម្ដង ដោយ​លោក​មិន​បាន​​ចាំ​​​ស្លាក​លេខ​​ទេ ព្រោះ​ពេល​នោះ លោក​ឈឺ​ចុក​ចាប់​ខ្លាំង​ណាស់ ។ បច្ចុប្បន្ន​លោក​កំពុង​តែ​​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោក​​សង្ឃ ដោយ​ក្នុង​នោះ ដៃ​​ម្ខាង​របស់​លោក គឺ​ត្រូវ​កាត់​​ចេញ​តែ​ម្ដង។

លោក ខឹម វាសនា ហៅ (ស្នា) មាន​វ័យ​៣៨ឆ្នាំ បាន​ប្រឡូក​លើ​វិស័យ​សិល្បៈ​ក្នុង​អាជីព​ជា​អ្នក​រាំ​អម​ឆាក​ជាង​២០ឆ្នាំ​មក​ហើយ លោក​ទើប​តែ​ចេញ​ពី​ក្រុម​រាំ​លោក ព្រាប សុវត្ថិ ជាង​១ឆ្នាំ​មក​នេះ​ប៉ុណ្ណោះ។ បច្ចុប្បន្ន​លោក បាន​រាំ​ឲ្យ​ ក្រុម​​រាំ តារា​ចម្រៀង ហ្សូណូ និង វង្ស តារា​រតនា ម្ដង​ម្កាល។

ជា​មួយ​នឹង​ការ​ជួយ​សង្គ្រោះ​​បឋម​នេះ លោក​ប្រាប់​ថា មាន​មិត្ត​ភក្តិ​រួម​​អាជីព ជួយ​ឧបត្ថម្ភ​បាន​មួយ​ចំនួន​តូច​ផង​ដែរ ក្នុង​នោះ លោក ព្រាប សុវត្ថិ ក៏​បាន​ជួយ​ចំនួន​៥០០ ដុល្លារ​ផង​ដែរ។

នៅ​ពេល​ដែល​​ទទួល​រង​​គ្រោះ​ដាច់​ដៃ​១​ចំហៀង​បែប​នេះ លោក ថា ខ្លួន​ពិត​ជា​តក់​ស្លុត​ខ្លាំង​ណាស់ អ្វី​ដែល​លោក​បារម្ភ​បំផុត​នោះ គឺ​អនាគត​កូន​​ប្រពន្ធ​របស់​លោក នឹង​ទៅ​ជា​យ៉ាង​នា បើ​សព្វ​ថ្ងៃ គ្រួសារ​តូច​មួយ​នេះ ពឹង​ផ្អែក​តែ​លើ​លោក​តែ​ម្នាក់​ឯង​ទាំង​ស្រុង។ “ខ្ញុំ​អស់​សង្ឃឹម​ហើយ…. ខ្ញុំ​មិន​ដឹង​ថា នឹង​ត្រូវ​ធ្វើ​អ្វី ឬ​រកស៊ី​អ្វី​ចិញ្ចឹម​គ្រួសារ​ប្រពន្ធ​កូន​ខ្ញុំ​ឡើយ​ឡើយ”។

លោក Alex ប្រាប់​ថា តាំង​ពី​ដើម​រហូត​មក លោក​ចេះ​តែ​​ជំនាញ​តែ​មួយ​គត់ គឺ​រាំ​នេះ​ឯង ដែល​លោក​អាច​ចិញ្ចឹម​ប្រពន្ធ​កូន ទាំង​លំបាក​មក​ដល់​សព្វ​ថ្ងៃ។ ឥឡូវ​នេះ ស្រាប់​តែ​មក​ជួប​គ្រោះ​អាក្រក់​បែប​នេះ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​លោក​កាន់​តែ​លំបាក កាន់​តែ​អស់​សង្ឃឹម អនាគត​ក៏​កាន់​តែ​ងងឹត​ថែម​ទៀត ទៅ​ថ្ងៃ​មុខ លោក​ថា មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឡើយ។

លោក Alex មាន​កូន​២នាក់ ប្រុស​១ស្រី​១ កូន​ច្បង​​មាន​វ័យ​១១ ឆ្នាំ កូន​ប្អូន​មាន​វ័យ​៩​ឆ្នាំ។ ប្រសិន​បើ​​មាន​សប្បុរសជន​ណា​ចង់​បរិច្ចាគ ដល់​លោក​​អាច​​ទាក់​​ទង​លោក​ផ្ទាល់​តាម​រយៈ​លេខ 016414446៕

ប្រភព៖ sabay.com

0 Shares
Loading...