ការសេពគប់មនុស្ស គឺជារឿងសំខាន់បំផុត សម្រាប់ត្រួសត្រាយធ្វើឲ្យមានលំនាំដើម្បីបានសម្រេចជោគជ័យនៅក្នុងជីវិត។ ការរស់នៅទៀតសោត សូមកុំពឹងលើព្រេងវាសនា ប៉ុន្តែត្រូវបង្កើតឪកាសនិងលើកទឹកចិត្តខ្លួនឯងជានិច្ច។ ដូចពាក្យចាស់ពោលថា ខ្លួនត្រូវទីពឹងខ្លួន។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Utrust Investment និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកឧកញ៉ា ម៉ន សុខា បានបង្ហាញការយល់ឃើញពីដំណើរនៃរសជាតិជីវិតដោយសង្កេតលើហេតុផលដូចខាងក្រោយ៖
អ្នកនៅក្បែរមនុស្សបែបណា គឺនឹងដើរតាមផ្លូវបែបនោះ
-អ្នកក្រ បង្រៀនអ្នកចេះសន្សំកឹបកេងថ្លៃអារហារ និងសម្លៀកបំពាក់
-មនុស្សខូច បង្រៀនអ្នកឲ្យចេះប្រើល្បិចកុហកបោកប្រាស់គេ
-មនុស្សល្បែង នឹងអូសទាញអ្នកឲ្យលែងល្បែងដែរ
-មនុស្សប្រមឹក គិតតែបង្ខំអ្នកឲ្យលើកកែវដាច់
-មនុស្សជោគជ័យ នឹងបង្រៀនប្រាប់អ្នកពីរបៀបធ្វើឲ្យអ្នកជោគជ័យ
-មនុស្សដែលមានសំណាងធំក្នុងឆាកជីវិត មិនមែនរើសបានលុយ ក៏មិនមែនត្រូវឆ្នោតរង្វាន់ធំ ប៉ុន្តែមានមនុស្សនៅចាំលើកទឹកចិត្តអ្នក ចង្អុលបង្ហាញផ្លូវអ្នក ជួយអ្នកឲ្យអ្នកបានឃើញសមត្ថភាពរបស់ខ្លួនឯងកាន់តែប្រសើរឡើង ដើរឆ្ពោះទៅកាន់វេទិកាកាន់តែធំ។
លោកឧកញ៉ា ម៉ន សុខា បានគូសបញ្ជាក់ថា តាមពិតរបស់ដែលរារាំងការរីកលូតលាស់របស់អ្នក មិនមែនជាប្រវត្តិសិក្សា ក៏មិនមែនមកពីបញ្ហាឆ្លាតវៃដែរ ប៉ុន្តែគឺជាមជ្ឈដ្ឋានជុំវិញខ្លួនអ្នកដែលកំពុងរស់នៅ កន្លែងការងារ នឹងមនុស្សសំខាន់នៅក្បែរខ្លួន វាសំខាន់ខ្លាំងណាស់។ ដែលហៅថា អ្នកមានបុណ្យរបស់យើង មិនមែនទាល់តែមនុស្សយកលុយ ឬផលប្រយោជន៍មកឲ្យយើងនោះទេ។
ប៉ុន្តែជាមនុស្សដែលចង្អុលបង្ហាញការយល់ដឹងរបស់យើងឲ្យមើលឃើញកាន់តែធំទូលាយជាងមុន មកកែកម្រិតយល់ដឹងរបស់យើង មកបន្ថែមឋាមពលវិជ្ជមានដល់យើង និងធ្វើឲ្យយើងយល់ថា ពេលវេលាដែលបានខ្ជះខ្ជាយកន្លងមកត្រូវតែខិតខំទ្វេរដងដើម្បីសងត្រឡប់មកវិញ៕