កម្ពុជា​នឹង​បន្ត​រកដៃគូ​អភិវឌ្ឍ​ប្រេង​ថ្មី បើ​សិនក្រុមហ៊ុន​គ្រីសអេណីជី ក្សយធន​ប្រកាស​ដក​ខ្លួន

សង្គម​និង​សេដ្ឋកិច្ច

បើ​តាមការ​បញ្ជាក់របស់​លោក​ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកប្រេង​កាត និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឲ្យ​ដឹងថា ដ្ឋាភិបាល​នឹង​ស្វះស្វែង​រក​ក្រុមហ៊ុន​ថ្មី ដើម្បី​បន្ត​អភិវឌ្ឍ​អាជីវកម្ម​ធនធាន​ប្រេង​របស់​ប្រទេស​​កម្ពុជា នៅ​ដែល​ក្រុមហ៊ុន​គ្រីសអេណេជី (KrisEnergy) ជូន​ដំណឹង​ប្រកាស​មិន​អាច​បន្ត​និង​ដក​ខ្លួនពី​អាជីវកម្ម​រុករកប្រេង​របស់ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក​ជៀប សួរ​បាន​ឲ្យ​ដឹង​ថា បើ​សិន​ក្រុមហ៊ុន​គ្រីសអេណីជី (KrisEnergy) អះអាង​ពី​ការ​ក្ស័យធន​មិន​អាច​ដំណើរ​អាជីវកម្ម​ទៅ​មុខ​ទៀត​បាន រដ្ឋាភិបាល​នឹង​ស្វះស្វែង​រក​ក្រុមហ៊ុន​ថ្មី ដើម្បី​បន្ត​អភិវឌ្ឍ​អាជីវកម្ម​ធនធាន​ប្រេង​របស់​ប្រទេស​​កម្ពុជា។

លោក​ថា មក​ដល់​ពេលនេះ ក្រុមហ៊ុន​មិន​ទាន់ជូនដំណឹង​មក​រដ្ឋាភិបាល​នៅ​ឡើយ។ ការ​ដកខ្លួន​នេះ​អាច​ប៉ះពាល់​ដល់​អាជីវកម្មអភិវឌ្ឍ​ប្រេង​កាត​របស់​កម្ពុជា​ឬ​យ៉ាងណា ទាល់​រង់ចាំ​ការ​ជូន​ដំណឹងពី​ក្រុមហ៊ុន​សិន។

រដ្ឋាភិបាល​កំពុង​ពិនិត្យ​មើល​លក្ខខណ្ឌ​ក្នុង​កិច្ច​ព្រមព្រៀង និង​តាមដាន​លើ​ការងារ​ហ្នឹង ត្រូវ​មាននីតិវិធី​ និង​ការ​សម្រេច​ពី​​តុលាការ។

តាម​កិច្ច​ព្រមព្រៀង ក្រុមហ៊ុន​ត្រូវ​ជាប់​កាតព្វកិច្ច​ផ្នែក​ហិរញ្ញវត្តុ បច្ចេកទេស​ និង​ការ​ធ្វើ​ផែនការផ្សេងៗ។ នៅ​ដែលក្រុមហ៊ុន​មិន​អាច​អនុវត្ត​តាម​បាន​តាម​កាតព្វកិច្ច ដូច្នេះ​រាល់​កិច្ច​ព្រមព្រៀងនឹង​ត្រូវ​បញ្ចប់​ ហើយ​រដ្ឋាភិបាល​នឹង​អាច​សហការ​ជាមួយ​ក្រុមហ៊ុន ថ្មី​ដើម្បី​បន្ត​លើ​ការងារ​នះបន្ត​ទៀត៕