Wow! កញ្ញា តន់ ច័ន្ទសីម៉ា ប៉ះលោក​សិរីមន្ត​លើក​ដំបូងផ្អើលគើល

កម្សាន្ត

ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ប៉ុន្មាន​នាទី​មុន​នេះ​នៅ​​​រូប​ភាព​ជា​ច្រើន​សន្លឹក​របស់​​តារា​ចម្រៀង​កញ្ញា តន់ ច័ន្ទសីម៉ា ថត​ជា​មួយ​និង តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ត ដោយ​រូប​​ភាព​នោះ បាន​បង្ហាញ​ឲ្យដឹងថា ពួក​គេ​កំពុង​តែ​ធ្វើ​ការងារ​ធំ​មួយ​ជា​មួយ​គ្នា​ជា​លើក​ដំបូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សកម្មភាពក្រៅឆាក​ទាំង​នោះ​ត្រូវ​បាន​បង្ហោះ​លើ​​ផេក​ផ្លូវ​ការ​របស់​កំពូល​តារា​ចម្រៀង​​ក្នុង​​ផលិតកម្ម​​Galaxy Navatra តែ​ម្ដង។ អម​ជា​​មួយ​រូប​ជា​ច្រើន​សន្លឹក​នោះ កញ្ញា តន់ ច័ន្ទសីម៉ា បាន​សរសេរ​រៀបរាប់​បែប​នេះថា “ថ្ងៃនេះបំពេញការងាជាមួយលោកពូ ខេមរៈ សិរីមន្តជាលើកដំបូង​សូមផ្ញើរក្ដីនឹករលឹក​ដល់ពុកម៉ែ​បង​ប្អូន​ផង បងប្អូនទាយមើលថាសីម៉ាអាយុតិចជាងគាត់ប៉ុន្មានឆ្នាំ?“។

ប្រិយមិត្ត​ដែល​បាន​ឃើញ​រូបភាព​​ទាំង​នេះ​ភ្លាម អាច​ជា​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​អាច​ស្មាន​បាន​ភ្លាមៗ​ថា តារា​ចម្រៀង ខេមរៈ សិរីមន្ត ច្បាស់​ជា​រត់​មក​ជ្រក​ក្រោម​ផលិតកម្ម​​Galaxy Navatra របស់​អ្នក​ឧកញ៉ា​វ័យ​ក្មេង ឡេង ណា​វ៉ាត្រា ហើយ​មើល​ទៅ។ ត្បិត​អី បើ​មើល​​​ទំនាក់ទំនង​​រវាង​អ្នក​​ឧកញ៉ា ឡេង ណា​វ៉ាត្រា និង តារា​ចម្រៀង​​​ លោក ខេមរៈ គឺ​មាន​ភាព​ស្និទ្ធស្នាល​ខ្លាំង​ណាស់ ដែល​ទំនង​​​គេ អាច​វាយ​តម្លៃ​ថា នៅ​ថ្ងៃ​ណា​មួយ​ច្បាស់​ជា សិរីមន្ត ​រត់​មក​ជ្រក​ក្រោម​ផលិតកម្ម​​ Galaxy Navatra ជាក់​ជា​មិន​ខាន។

បែប​នេះ​ក្ដី មិន​ទាន់​មាន​រឿង​នោះ​កើត​ឡើង​​នៅ​ឡើយ​ទេ​គិត​មក​ដល់​ម៉ោង​នេះ ព្រោះ​លោក ខេមរៈ សិរីមន្ត មិន​ទាន់​​ចប់​កុង​ត្រា​ជា​មួយ​ផលិតកម្ម​ដែល​លោក​កំពុង​តែ​ច្រៀង​នៅឡើយ​ទេ។ ការ​ជួប​គ្នា​របស់ កញ្ញា តន់ ច័ន្ទសីម៉ា ​និង លោក ខេមរៈ សិរីមន្ត ត្រូវ​បាន​​ប្រភព​ច្បាស់​ការ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​បញ្ជាក់​ឲ្យ​ដឹង​ថា ពួក​គេ​ទាំង​ពីរ បាន​បំពេញ​ការ​ងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​​ក្រុមហ៊ុន​ធំ​លំដាប់​អន្តរជាតិ​មួយ។

ប្រភព​ដដែល​​នោះ​មិន​បាន​ទម្លាយ​ឈ្មោះ​ក្រុម​ហ៊ុន​ដែល​កំពូល​តារា​ចម្រៀង​ទាំង​​ពីរ​ថត​ឲ្យ​​នោះ​ទេ ហើយ​ចំពោះ​តម្លៃ​ខ្លួន​នៃ​ការ​ថត​វិញ​​ក៏​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​នោះ​ដែរ គ្រាន់​តែ​ប្រាប់​ថា ពួក​គេ​ទាំង​ពីរ​ជា​តារា​​គ្រេត​A ដូច​នេះ​តម្លៃ​ខ្លួន ក៏​ទៅ​តាម​នោះ​ដូច​គ្នា។

ជាមួយគ្នានោះគេហទំព័រឧកញ៉ា មិន​អាច​ស្នើ​សុំ​ការ​បញ្ជាក់​លំអិត​ពី​កញ្ញា តន់ ច័ន្ទសីម៉ា ​បាននៅ​ឡើយទេ ខណៈទូរសព្ទ​របស់​​​នាង ​ខល​ចូល មិន​មាន​អ្នក​ទទួល។

ចំណែក​លោក ​យឹម តាស្រង់ អ្នក​​គ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម ​​Galaxy Navatra បាន​ប្រាប់​ថា មិន​មាន​វត្ត​មាន​របស់​កំពូល​តារា​ចម្រៀង​ខេមរៈ សិរីមន្ត ​ចូល​ក្នុង​ផលិតកម្ម​​Galaxy Navatra នោះ​ទេ។ ដូច​និង​ការ​លើក​ឡើង​ពី​ប្រភព​ខាង​លើ។ លោក​ថា គ្រាន់​តែ​​កិច្ចការ​ធំ​មួយ​ជា​មួយ លោក ខេមរៈ សិរីមន្ត លើ​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​​ប៉ុណ្ណោះ៕