ភិន សុដាលីស តួស្រីឆ្នើមសម្រាប់អ្នកនិពន្ធ ម៉ីសន សុធារី

កម្សាន្ត

ដោយបានរំលេចតួឯកៗមួយចំនួនថាពេញដោយទេពកោសល្យសិល្បៈ ក្នុងនោះ ភិន ​សុដាលីស ត្រូវបាន​ចាត់ទុកថា ជាតារាស្រីឆ្នើមម្នាក់ នេះបើតាមការឆ្លើយរបស់គាត់ក្នុងសម្ភាសន៍កាលពីម្សិលជាមួយ​និង១២សំណួរក្នុង Meysansotheary Digital។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្នុងសំណួរទី៧​ដែលចោទសួរថា​ តើតារាភាពយន្តខ្មែររូបណា ពេលបច្ចុប្បន្នដែលអ្នកគ្រូយល់ថា មានទេពកោសល្យខ្លាំងពិតៗ?

អ្នកនិពន្ធនិយាយថា បើសួរលើទេពកោសល្យ ខ្ញុំសម្រេចថា ភិន សុដាលីស!

អ្នកចោទសួរ​បានសង្កត់បញ្ជាក់ទៀតថា អូ អស្ចារ្ស​ ហេតុអី អ្នកគ្រូ? មកពីធ្លាប់ធ្វើការជាមួយគ្នាក្នុងរឿងណាមួយ?

អ្នកនិពន្ធបានឆ្លើយថា មិនទាន់លេងរឿងគាត់មួយណាទេ តែ​មើលការសម្តែងរបស់នាង​។ «កម្រិតដាក់អារម្មណ៍ខ្លាំង! នេះសួរខ្ញុំ ពីទេពកោសល្យ ខ្ញុំឆ្លើយថា ដាលីស! គាត់លេងបានគ្រប់តួ និយាយទៅ គាត់នឹង​ខ្ញុំអត់មាន​ទំនាក់ទំនងអីនៅក្រៅ! តែ ខ្ញុំតែងតែគិតអំពីតួនិមួយៗពេលចង់ផលិតរឿងរបស់ខ្លួន ខ្ញុំគិតថា ​អ្នកនិពន្ធម្នាក់ៗមានក្រសែភ្នែក និងអារម្មណ៍ខុសគ្នា! »

សំណួរសួរទៀតថា ចុះផ្នែកពុធស្រីខួចដែលដើរតួពៅបញ្ញា និងម៉ារីសាដែលដើរតួស្រទន់?

អ្នកស្រីមានចម្លើយថា «បើនិយាយពីសម្រស់និងការសម្តែងមួយបែបៗ គឺគ្មានអ្នកណាសក្តិសមជា មេធាវី ពៅបញ្ញា ជាងស្រីខួចទេ ក៏ពិបាករកអ្នកធ្វើដួងមេត្រី​ជំនួស ឱ្យទេពកញ្ញា ដែរ ចំនែក​ ស្រីនិចរឹតតែសមឥតទាស់នឹងតួអង្គពៅពណ្ណារីដែលពិបាកសម្តែងខ្លាំង។ ចំណែកម៉ារីសា​ គាត់មានលក្ខណៈពិសេស​របស់គាត់ ទាំងសំឡេងនិងកាយវិកា ទាំងព្រម គឺ អស្ចារ្សក្នុងរឿងស្រទន់។ តួអង្គទាំងប៉ុន្មានរូបនេះ ពេលគាត់ចូលរួមជាមួយរឿងភាគខ្ញុំ មានមិត្តភក្តិក្នុងផ្នែកកុននេះដែរ គេ​និយាយថា ពួកគាត់មិនសូវត្រូវ តែក្រោយមកអ្នកនិយាយហ្នុង បានមករកពួកគាត់ទៅសម្តែងជាបន្តបន្ទាប់នៅក្រោយរឿងដែលចាក់ផ្សាយ។ »

ពាក់ព័ន្ធតួផ្នែកបុរសវិញ គាត់បន្ថែមថា ប៊ឺរី ជាឡាយ អ៊ុនសុធា និងសុវណ្ណនរា បួននាក់នេះ ​ពិបាករកអ្នកជំនួសណាស់ ក្នុងបែបផែនរបស់ពួកគេរៀងៗ។

សូមចុចចូលអានបទសម្ភាសន៍ទាំងស្រុងរបស់អ្នកនិពន្ធ