ទម្លាយឯកសារមហាសេដ្ឋីប្រាក់លាន ចេន ហ្ស៊ី ទទួលបានគោរមងារជាឧកញ៉ា

ជុំវិញ​ឧកញ៉ា
861 Shares

ប្រិយមិត្តប្រាកដជាបានស្គាល់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ដែលជាសហគ្រាសចម្រុះខ្នាតធំ និងនាំមុខគេមួយនៅកម្ពុជា មានអាណាចក្រជំនួញគ្របដណ្តប់លើវិស័យជាច្រើនរួមមាន៖ អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត និងវិស័យផ្សេងៗទៀត។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក ចេន ហ្ស៊ី ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” តាមព្រះរាជក្រឹត្យ នស/រកត/០២១៦/១៧៨ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកទទួលបានគោរមងារបន្ថែមជា “អ្នកឧកញ៉ា” តាមព្រះរាជក្រឹត្យ នស/រកត/០៧២០/៧២៣។

អ្នកឧកញ៉ ចេន ហ្ស៊ី គឺជាអ្នកជំនួញជោគជ័យល្បីឈ្មោះបោះសម្លេងមួួយរូបនៅកម្ពុជា លោកតែងមានវត្តមានជានិច្ចក្នុងការចូលរួមវិភាគទានថវិការាប់លានដុល្លារដល់រាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ។ ខណៈកាលពីខែមីនាកន្លងទៅ លោកបានឧបត្ថម្ភថវិកាចំនួន ៣លានដុល្លារអាមេរិកដើម្បីទប់ស្កាត់ការរីករាតដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ៕

ទម្លាយឯកសារមហាសេដ្ឋីប្រាក់លាន ចេន ហ្ស៊ី ទទួលបានគោរមងារជាឧកញ៉ា
861 Shares