បើទោះជួបបញ្ហាប្រឈម ការផ្គត់ផ្គង់ត្រីសាច់ចូលទីផ្សារកម្ពុជា របស់កសិករខេត្តកំពង់ចាមបានប្រមាណ ៣០ តោន ក្នុងមួយថ្ងៃ

សង្គម​និង​សេដ្ឋកិច្ច

ខេត្តកំពង់ចាមជាខេត្តមានសក្តានុពលក្នុងការដាំដុះដំណាំឧស្សាហកម្ម ប៉ុន្តែនាពេលបច្ចប្បន្ន បានក្លាយទៅជាខេត្តមួយដែលបាននិងកំពុងផ្គត់ផ្គង់ត្រីសាច់ចូលក្នុងទីផ្សារកម្ពុជា ប្រមាណពី ២០ ទៅ៣០តោន ក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាននិយាយថា ខេត្តកំពង់ចាមនាពេលបច្ចុប្បន្នបាននឹងកំពុងផ្គត់ផ្គង់ត្រីសាច់ចូលក្នុងទីផ្សារកម្ពុជា ប្រមាណពី ២០ ទៅ ៣០ តោន ក្នុងមួយថ្ងៃ បើទោះបីការធ្វើវារីវប្បកម្ម នៅកម្ពុជាជាទូទៅ នៅមានជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ទាក់ទងទៅនឹងមធ្យោបាយផលិត និងការប្រកួតប្រជែងជាមួយការនាំចូលផលិតផលត្រីរបស់ប្រទេសជិតខាងយ៉ាងណាក៏ដោយ ។

លោកបានបញ្ជាក់ថា ជាក់ស្តែង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះបរិមាណផលចាប់ត្រីចិញ្ចឹមតាមស្រះនិងបែនៅខេត្តកំពង់ចាមដែលវារីវប្បករចាប់លក់មានចំនួនសរុប ៣៤ ៨៤៨ គក្រក្នុងនោះ៖
+ត្រីឆ្តោ = ១៤ ៤៨៤គក្រ
+ត្រីប្រា = ១៧ ៤៣០គក្រ
+ត្រីពោ = ២ ៩៣៤គក្រ ៕