បង្ហាញឈ្មោះនិស្សិតយោធាឆ្នើមទាំង ៧រូប ដែលប្រឹងប្រែងសិក្សាលើជំនាញការពារជាតិសំខាន់ៗពីប្រទេសរុស្ស៊ី

សង្គម​និង​សេដ្ឋកិច្ច

ជាដំណឹងថ្មីមួួយសម្រាប់ជនជានខ្មែរដែលមាននិស្សិតទើបបញ្ចប់ការសិក្សាថ្នាក់សញ្ញាបត្រថ្នាក់ Specialist degree ចំនួន ៧រូប លើជំនាញ មីសុីល កាំភ្លេីងធំ មធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ ជំនាញក្រៀងក្រោះ និងឧបករណ៍ឆ្លុះElectro ពីវិទ្យាស្ថានវិស្វកម្មកាំភ្លើងធំ និងកាំជ្រួច ទីក្រុងផេនហ្សា នៃសហព័ន្ធរុស្ស៊ី គួរជាទីមោទនៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញ បានបង្ហាញឈ្មោះនិស្សិតយោធាឆ្នើមទាំង ៧រូប ដែលប្រឹងប្រែងសិក្សាលើជំនាញការពារជាតិសំខាន់ៗខាងលើរួមមាន៖ ១. លោក ហែម នរៈសត្យា ជំនាញ មីសុីល នឹង កាំភ្លេីងធំ ២. លោក ផុន ណារិទ្ធ ជំនាញ មីសុីល នឹង កាំភ្លេីងធំ ៣. លោក កែវ ផល្លី ជំនាញ មីសុីល នឹង កាំភ្លេីងធំ ៤. លោក អ៊ឹង មេងលី ជំនាញ មីសុីល នឹង កាំភ្លេីងធំ ៥. លោក ឱ សុវណ្ណបញ្ញា ជំនាញ មធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ ៦. លោក មាស សុជាត្ថា ជំនាញ ក្រៀងក្រោះ និងឧបករណ៍ឆ្លុះElectro ៧. លោក ងឿន ប៊ុនថេន ជំនាញ ក្រៀងក្រោះ និងឧបករណ៍ឆ្លុះElectro។

សមាគមនិស្សិតខាងលើបានបញ្ជាក់ថា សញ្ញាបត្រថ្នាក់ Specialist degree ទាំងអស់ដែលចេញដោយស្ថាប័នអប់រំរុស្ស៊ី មានតម្លៃស្មើរនឹងសញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅប្រទេសកម្ពុជា៕