ច្រក​ទ្វារ​ព្រំដែន ៩ កន្លែង ជាប់ ៩ ខេត្ត​ កំពុង​ត្រៀម​ដំឡើង​ទៅជាច្រក​ទ្វារ​អន្តរជាតិ​ឆាប់ៗ​នេះ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាលកំពុង​ធ្វើ​ការ​ជាមួយប្រទេស​ជិត​ខាង​មាន​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា ដើម្បី​ដំឡើង​ច្រកទ្វារ​ ៩ កន្លែង​ទៅជាច្រក​អន្តរជាតិ ដើម្បី​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ធ្វើ​ដំណើរ​ចេញ​ចូល។ ច្រក​ទ្វារ​ទាំង ០៩ កន្លែង​នេះ​មាន​ខេត្ត​ចំនួន​ ០៩ របស់ប្រទេស​កម្ពុជា មាន​ព្រំដែន​ជាប់​ជាមួយ​ថៃ​និង​វៀតណាម និង​មាន​ច្រក​សមុទ្រ​មួយ​ផង​ដែរនៅខេត្តកែប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ច្រក​ទាំង ០៩ កន្លែង​ ដែល​រដ្ឋាភិបាល​កំពុងរៀបចំ​ដំឡើង​ទៅ​ជា​ច្រក​ព្រំដែន​អន្តរជាតិ​នៅ​ពេល​ខាង​មុខរួម​មាន​៖

-ច្រក​ទ្វារ​ទ្វេ​ភាគី ដា (ខេត្ត​ត្បូងឃ្មុំ)
-ច្រក​ទ្វារ​តំបន់ សំរោង (ខេត្ត​ស្វាយរៀង)
-ច្រក​ទ្វារ​ ស្ទឹងបត់ (ខេត្ត​បន្ទាយមានជ័យ)
-ច្រក​ទ្វារ​តំបន់​ ជប់​គគីរ (ខេត្ត​ឧត្តរមានជ័យ)
-ច្រក​ទ្វារ​តំបន់​ អានសេះ (ខេត្ត​ព្រះវិហារ)
-ច្រក​ទ្វារ​តំបន់ ផ្លូវ ៥៦ (ថ្មដា) (ខេត្ត​ពោធិ៍សាត់)
-ច្រក​ទ្វារ​ទ្វេភាគី​ ជ្រៃធំ (ខេត្ត​កណ្តាល)
-ច្រក​ទ្វារ ម៉ឺនជ័យ (ខេត្ត​ព្រៃវែង)
-កំពង់ផែ​ កែប (ខេត្ត​កែប)