ចិនបានគាំទ្រលើសំណើរបស់កម្ពុជាដែលមានឆន្ទ:ចង់ផលិតវ៉ាក់សាំងដោយខ្លួនឯង សម្រាប់ផលិតកម្មចិញ្ចឹមសត្វ

សង្គម​និង​សេដ្ឋកិច្ច

ប៉ុន្មានចុងក្រោយនេះ ផលិតកម្មចិញ្ចឹមគោ ក្របីនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ របត់ដ៏សំខាន់នៃផលិតកម្មនេះ គឺដោយសារការរីកចម្រើនផ្នែកវិស័យគ្រឿងយន្តកសិកម្ម ដែលបានចូលមកបំពេញតួនាទីជាកំលាំងអូសទាញ ជំនួសឲ្យសត្វពាហន:វិញ ហើយត្រូវបានបង្វែរទៅជាការចិញ្ចឹមសម្រាប់យកពូជ និងយកសាច់លក់ផ្គត់ផ្គង់ឲ្យទីផ្សារវិញ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងកាលពីថ្ងៃទី១៨ ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ដើម្បីទទួលបានជោគជ័យក្នុងផលិតកម្មចិញ្ចឹមសត្វ មួយក្នុងចំណោមកត្តាសំខាន់ៗដែលអ្នកចិញ្ចឹមតោងគិតគូពិចារណាគឺ វិធានការការពារជំងឺឆ្លងសត្វ។ បើនិយាយដល់វិធានការការពារ រឿងសំខាន់ដំបូងគេដែលម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹមសត្វត្រូវតែអនុវត្តគឺការចាក់ថ្នាំការពារជំងឺឆ្លងសត្វ។ នៅកម្ពុជា គេជួបប្រទះជំងឺឆ្លងជាច្រើនទាំងចំពោះសត្វចតុបាទ (គោ ក្របី ចៀម ពពែ និងជ្រូក) និងសត្វបក្សី (មាន់ និងទា)។

ចំពោះផលិតកម្មចិញ្ចឹមគោ-ក្របី យើងតែងជួបប្រទះជំងឺឆ្លងសំខាន់ពីរគឺជំងឺសារទឹក និងជំងឺអុតក្តាម ដែលបានបំផ្លាញទាំងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ យល់ច្បាស់ពីបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរិះរកគ្រប់មធ្យោយ និងដាក់ចេញ វិធានការសំខាន់ៗដើម្បីទប់ស្កាត់ការរាលឆ្លងជំងឺតាមរយ:ការចាក់ថ្នាំការពារ ការព្យាបាលសត្វឈឺតាមលទ្ធភាព វិធានការចត្តាឡីស័ក និងវិធានការជីវសុវត្ថិភាព។

បើតាមរបាយការណ៍ខាងលើ ការអន្តរាគមន៍ចុះចាក់ថ្នាំការពារជំងឺឆ្លងសត្វ គឺជាភារកិច្ចរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ប៉ុន្តែដោយសារថវិកាមានកំណត់ នៅឆ្នាំ២០២០ អគ្គនាយដ្ឋាន សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត បានចុះធ្វើអន្តរាគមន៍ចាក់ថ្នាំការពារជំងឺសារទឹកបានត្រឹម ៣០% និងជំងឺអុតក្តាមបាន ២% ក្នុងចំនួនសត្វគោ ក្របីសរុបទូទាំងប្រទេសជាង ៣លានក្បាល។

យោងទៅលើភាពចាំបាច់ និងជាពិសេសដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺសារទឹក និងជំងឺអុតក្តាម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមការណែនាំពីលោករដ្ឋមន្ត្រី វេង សាខុន បានលើកសំណើទៅរដ្ឋាភិបាលចិន តាមរយ: លោក Tang Renjian រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទចិន សុំថ្នាំការពារជំងឺសារទឹក និងជំងឺអុតក្តាម។

ជាការឆ្លើយតបតាមសំណើរបស់ភាគីកម្ពុជា ចិនបានឯកភាពផ្តល់ជូនវ៉ាក់សាំងសារទឹកចំនួន ១០ម៉ឺនកម្រិត ជាលើកទី១ និងវ៉ាក់សាំងជំងឺអុតក្តាមចំនួន ១០ម៉ឺនកម្រិតជាលើកទី២។ សំខាន់ជាងនេះ ចិនបានគាំទ្រលើសំណើរបស់កម្ពុជាដែលមានឆន្ទ:ចង់ផលិតវ៉ាក់សាំងដោយខ្លួនឯង ក្រោមជំនួយឧបត្ថម្ភបច្ចេទេសពីភាគីចិន។ ករណីនេះភាគីចិននឹងចុះមកសិក្សាផ្ទាល់ក្រោយស្ថានភាពកូវីដ-១៩ បានល្អប្រសើរ ។

ថ្នាំការពារដែលជាជំនួយរបស់ប្រទេសចិន ត្រូវបានបែងចែក បាននិងកំពុងចុះអន្តរាគមន៍ចាក់ឲ្យគោ-ក្របីជូនបងប្អូនប្រជាកសិករ នៅតាមបណ្តាខេត្តដែលមានផ្ទុះជំងឺច្រើនជាងគេទាំង ១២ ខេត្ត ក្នុងនោះមានខេត្ត៖ ព្រៃវែង កំពង់ចាម តាកែវ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយ មានជ័យ បាត់ដំបង រតនះគីរី ត្បូងឃ្មុំ កំពង់ឆ្នាំង និង ពោធិសាត់។