លោក​ ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានតែងតាំងជា​ អភិបាល​ខេត្ត​កំពង់ឆ្នាំង

សង្គម​និង​សេដ្ឋកិច្ច

លោក​ ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានតែងតាំងជា​ អភិបាល​ខេត្ត​កំពង់ឆ្នាំង ជំនួសលោក ឈួរ ច័ន្ទខឿន ដែលត្រូវ​បានតែងតាំង​ទៅកាន់តំណែងថ្មី ជា​អនុរដ្ឋលេខាធិការ​ នៃក្រសួង​អភិវឌ្ឍន៍ជនបទ។ នេះបើតាមព្រះរាជក្រឹត្យសម្ដេចព្រះបរមនាថ​ នរោត្តម សីហមុនី ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនបានតំណែងជាអភិបាលខេត្តថ្មីនេះ លោក សុវណ្ណារិទ្ធិ ជាអភិបាលរងខេត្តកំពង់ឆ្នាំង ខណៈលោកជាមន្រ្តីមួយរូបដែលទទួលបានការគោរពស្រឡាញ់ពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយ៉ាងខ្លាំងក្នុងខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ