ឧកញ៉ា ស្រី ចាន់ថន និទាន​រឿង​​“តើតំលៃនៃជីវិតជាអ្វី?” បង្កប់​អត្ថន័យ​..

ជុំវិញ​ឧកញ៉ា
710 Shares

តើជីវិតមានន័យអ្វី? តើអ្វីជាតំលៃនៃជីវិត? ជា​សំនួរ​រឿយៗ ដែលអ្នកតែងតែសួរខ្លួនឯង។ ថ្ងែនេះយើងនឹងនាំប្រិយមិត្តនូវរឿងនិទានអំពីតំលៃនៃជីវិតដែលបង្កប់នូវការអប់រំសម្រាប់ពិចារណាជាប្រយោជន៍ក្នុងការរស់នៅប្រចាំថ្ងៃដូចតទៅ៖

ដំណាលរឿង៖ “តើតំលៃនៃជីវិតជាអ្វី?” ជាសំនួរដែលគ្នានចំលើយ ហើយចាក់ដោតបេះដូងក្នេងប្រុសម្នាក់ឲ្យទៅសួរលោកតារបស់ខ្លួន។ បន្ទាប់ពីបានលឺសំនួរ លោកតាក៏ដកនូវដុំថ្មមួយដុំ ទៅឲ្យចៅប្រុសដោយនិយាយថា៖​ “ ដើម្បីដឹងថាតំលៃនៃជីវិតជាអ្វី ចូលចៅប្រុសទៅរកតំលៃនៃដុំថ្មមួយនេះសិនចុះ តែដាច់ខាតមិនត្រូវលក់វាឡើយ។

ក្មេងប្រុសក៏យកដុំថ្មដើរចេញទៅទាំងភាពងឿងឆ្ងល់ ហើយ​នៅតាមផ្លូវក៏ទៅសាកសួរបុរសលក់ក្រូចម្នាក់ ថាតើដុំថ្មនេះមានតំលៃប៉ុន្មាន? បន្ទាប់ពីពិនិត្យមើលថ្មនេះហើយ ក៏ឃើញថាថ្មនេះហាក់បីដូចជាភ្លឺចែងចាំងគួរសម ហើយក៏សំរេចចិត្តដោះដូរ ក្រូច១២ផ្លែរបស់ខ្លួនជាមួយនិងថ្មរបស់ក្មេងប្រុសនោះ​ តែដោយសារតែបណ្តាំរបស់លោកតា ក្នេងប្រុសនោះក៏សំរេចចិត្តមិនលក់ថ្មនោះឡើយ។

គាត់បន្តដំណើរតទៅទៀតក៏បានទៅជួបនិងអ្នកលក់បន្លែ ហើយក៏សាកសួរនូវសំនួរដ៏ដែរ បន្ទាប់ពីបានមើលយ៉ាងល្អិតល្អន់ហើយ អ្នកលក់បន្លែក៏យកដំឡូងមួយថង់ដោះដូរជាតំលៃដែលគាត់ផ្ដល់ឲ្យទៅក្នេងប្រុសម្នាក់នោះ ដោយនឹងឃើញសំដីរបស់តាខ្លួន ក្នេងប្រុសនោះក៏បានបដិសេធន៏ ហើយក៏បន្តដំណើរទៅទៀត​។

លុះក្រោយមកខ្លួនក៏បានទៅជួបនិងអ្នកលក់ត្បូងពេជ្រម្នាក់ ការដែលបានឃើញដុំថ្មនោះភ្លាម អ្នកលក់ត្បូងនោះក៏បានឲ្យតំលៃថ្មនោះ ១លានដុលា្លរ ប៉ុន្តែក្មេងប្រុសប្រកែកមិនលក់ ដោយឃើញបែបនេះគាត់ក៏បន្ថែមខ្សែករមាស ២២៤ការ៉ាតេ ទៀតឲ្យទៅក្មេងប្រុសនោះ តែដោយបានសន្យានិងលោកតារបស់ខ្លួន គាត់ក៏បានក្រវីក្បាលហើយដើរចេញ។

ក្មេងប្រុសបានបន្តដំណើរទៅមុខទៀត ក៏បានជួបនិងអ្នកលក់ថ្មមានតំលៃម្នាក់ ហើយក៏បានបង្ហាញថ្មរបស់ខ្លួនទៅបុរសនោះ គ្រាន់តែក្រលែកភ្លាមបរុសនោះក៏បាននិយាយថា៖ វាមិនមែនជាដុំថ្មទេ តែជាត្បូងទទឹមដែលមានតំលៃបំផុត ហើយបើទោះបីជាខ្ញុំត្រូវលក់ទាំងខ្លួនរបស់ខ្ញុំក៏ប្រហែលជាមិនអាចទិញត្បូងទទឹមដ៏មានតំលៃនេះបានផង។

ក្មេងប្រុសនោះឈរស្ដាប់ទាំងភ្ញាក់ផ្អើល និងស្រពិចស្រពិលក្នុងចិត្តថាហេតុអ្វីបានជាតំលៃដែលមនុស្សមា្នក់ៗផ្ដល់ឲ្យត្បូងទទឹមនេះខុសៗគ្នាបែបនេះ?

បន្ទាប់ពីដំណើរដ៏វែងឆ្ងាយនេះមក ក្មេងប្រុសនោះក៏ត្រលប់មកសួរតារបស់ខ្លួននូវសំនួរដ៏ដែរ៖ តើតំលៃនៃជីវិតជាអ្វី? លោកតា!

លោកតាក៏បានឆ្លើយថា៖ “គុណតំលៃនៃជីវិតវាស្រដៀងគ្នាទៅនិងចំលើយដែលចៅទទួលបានពី អ្នកលក់ក្រូច អ្នកលក់បន្លែ អ្នកលក់ត្បូងពេជ្រ និងអ្នកលក់ថ្មមានតំលៃដែរ។ តំលៃជីវិតរបស់យើងវាហាក់ដូចជាត្បូងទទឹមដ៏មានតំលៃនេះអញ្ចឹង វាចែងចាំងនិងមានតំលៃខ្ពស់មិនអាចកាត់ថ្លៃបាន តែទោះបីជាវាមានសក្តានុពលយ៉ាងណាក៏ដោយ មនុស្សជាច្រើននៅតែវាយតំលៃយើងតាមរយះរូបភាពផ្សេងៗគ្នា។

ប៉ុន្តែអ្វីដែលសំខាន់ យើងខ្លួនឯងមិនត្រូវអនុញ្ញាតឲ្យសំលេងនៃការរិះគន់ និងការវាយតំលៃទាំងនោះ ធ្វើឲ្យយើងគិតថាខ្លួនជាមនុស្សអន់ ឫខ្លួនមានតំលៃទាបជាងអ្នកដ៏ទៃនោះឡើយ យើងត្រូវចាំថាយើងជាពេជ្រដ៏មានតំលៃ ហើយភាពចែងចាំងរបស់យើងនឹងត្រូវបានគេឃើញនូវថ្ងៃណាមួយ។

ដូចនេះហើយត្រូវចេះគោរព និងឲ្យតំលៃទៅលើខ្លួនឯងឲ្យបានគ្រប់គ្រាន់ ព្រោះថាតំលៃដែលយើងឲ្យទៅលើខ្លួនឯង វាពិតជាមានឥទ្ធិពល និងអំណាចទៅលើផ្លូវជីវិតដែលយើងដើរទៅថ្ងៃមុខ”

ខ្លឹមសារ​ទាំង​ស្រុង ដោយ៖ ឧកញ៉ា ស្រី ចាន់ថន

ប្រភព៖ Facebook Page Jet Man

ឧកញ៉ា ស្រី ចាន់ថន និទាន​រឿង​​“តើតំលៃនៃជីវិតជាអ្វី?” បង្កប់​អត្ថន័យ​..
710 Shares