ផ្លែល្មើស្រស់ជិត ៨០ តោនឧកញ៉ា លឹម ប៊ុណ្ណា ដាក់​លក់​ប៉ុន្មាន​ថ្ងៃ​ទៀត

ជុំវិញ​ឧកញ៉ា

ផ្លែល្ម៉ើស្រស់នៅ​ចម្ការឧកញ៉ា លឹម ប៊ុណ្ណា ជិត ៨០ តោន នឹងត្រូវដាក់លក់នៅ​ថ្ងៃទី ០៣ ខែកក្កដា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម​លោក វី រ៉ែន ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន លឹម ប៊ុណ្ណា បាន​ឲ្យ​ដឹង​ថា ចម្ការ​ល្មើ​របស់​ឧកញ៉ា​ លឹម ប៊ុណ្ណា មានទីតាំងស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បាន​ដាំដុះ​នៅ​លើ​ផ្ទៃដី ៣៥ហិចតាតាំងពីឆ្នាំ២០១៧ និងបានពង្រីកបន្ថែមចំនួន១០ហិចតាទៀត។

ពូជ​ល្ម៉ើដែល​បាន​ដាំ​គឺ​ «ពូជបាហ៉ី» ជាប្រភេទហូបស្រស់ ពណ៌លឿងមានរសជាតិផ្អែមស្រួយ និងពណ៌ក្រហមមួយប្រភេទផ្សេងទៀតដែលបានដាំដុះលើផ្ទៃដីរួចហើយ តែមិនទាន់បានផលទេ គឺពូជល្ម៉ើ «ខូណេស៊ី» ហូបស្រស់ដូចគ្នា។

លោកបានបញ្ជាក់ទៀតថា ឆ្នាំទី១ល្ម៉ើទទួលបានផលដំបូងខ្ទង់ប្រមាណ ១០តោន ដោយឡែកសម្រាប់ឆ្នាំទី២នេះទិន្នផលមានការកើនឡើងខ្ពស់ជិត៨០ តោន។

គួរ​បញ្ជាក់ថា តំបន់រមណីយដ្ឋានកែងគោលស្ទោងរបស់ឧកញ៉ា លឹម ប៊ុណ្ណា គឺ​ជាបណ្ដុំអាជីវកម្មចម្រុះមានការ៉ាសសាំង ម៉ាត ហាងកាហ្វេ ភោជនីយដ្ឋាន ឃ្លាំងស្តុកស្រូវ លក់ចេញ និងចំការមានផ្ទៃដី ១,៣៥០ហិកតា ដែល​ចែកចេញជាចំការល្ម៉ើ ចំការស្វាយចន្ទី ចំការស្វាយកែវរមៀត ចំការក្រូចពោធិ៍សាត់ និងដំណាំស្រូវ។ ដោយ​ឡែក​ចំការល្ម៉ើដែលមានការទាក់ទាញចំណាប់អារម្មណ៍ជាងគេនេះ ស្ថិតនៅក្នុងចំការតាខ្នា មានផ្ទៃដី​ជាង ៤០ ហិតា៕