ឧកញ៉ា ស្រី ចាន់ថន វិនិយោគលើការនាំចូល និងចែកចាយរថយន្តស៊េរីថ្មីទំនើបប្រភេទ Off Road

ជុំវិញ​ឧកញ៉ា

អ្នកជំនួញអចលនទ្រព្យឧកញ៉ា ស្រី ចាន់ថន បានបោះជំហានមកវិនិយោគលើវិស័យមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនមួយបន្ថែម ក្រោយជោគជ័យលើមុខជំនួញជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Jet’s Auto Cambodia គឺជាក្រុមហ៊ុនដែលនាំចូលនិងចែកចាយរថយន្តស៊េរីថ្មីទំនើបគ្រប់ប្រភេទមកប្រទេសកម្ពុជា ពិសេសនោះប្រភេទរថយន្ត Off Road តែម្តង ដើម្បីបំពេញតម្រូវការទីផ្សារ ខណៈដែលប្រជាជននាពេលបច្ចុប្បន្នបានងែកមកចាប់អារម្មណ៍លើការធ្វើដំណើរផ្សេងព្រេងឡើងភ្នំកាត់ទឹកចុះជ្រោះជាដើម។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អ្វីដែលកាន់ពិសេសទៀតនោះ Jet’s Auto Cambodia ក៏នាំចូលផ្តាច់មុខជាមួយម៉ូដែល CFMOTO-GUADBIKE ដែលនឹងមកដល់ឆាប់ៗនេះ ជាមួយភាពល្បីល្បាញជាង៣០ឆ្នាំក្នុងការផលិតរថយន្ត Off Road នៅអឺរ៉ុប និង ៧០ប្រទេសទូទាំងពិភពលោក ពេលនេះមានវត្តមាននៅក្នុងប្រទេសកម្ពុជាយេីងហេីយ។

ព័ត៌មានបន្ថែមសូមអញ្ជើញទៅកាន់ទីតាំង Jet’s Auto Cambodia ផ្ទាល់ស្ថិតនៅផ្ទះលេខ189 ផ្លូវមេគង្គ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ឬទំនាក់ទំនងលេខទសព្ទ 0967278857 -077 777 022- 0963333462។

គួររម្លឹកជូនថា កាលពីដើមខែមិថុនានេះលោកឧកញ៉ាស្រី ចាន់ថន ប្រកាសបើកដំណើរការ Resot ជាប់មាត់សមទ្រថ្មីសន្លាងមួយមានឈ្មោះថា ជេត ឧត្តម រីសត ស្ថិតក្នុងខេត្តកោះកុង និងបានពង្រីកកន្លែងទេសចរថ្មីប្លែកស្អាតៗជាច្រើនក្នុងតំបន់កម្សាន្ត Sky Land 7NG ស្ថិតនៅឃុំវិហារសួគ៍ ស្រុកខ្សាច់កកណ្តាល ខេត្តកណ្តាល៕