ឧកញ៉ាគួច ម៉េងលី បង្ហាញ់ ៤ចំណុចដើម្បីទទួលបានអាហារូបករណ៍ក្រៅប្រទេស

ជុំវិញ​ឧកញ៉ា
169 Shares

ដើម្បីទទួលបានអាហារូបករណ៍ បានទៅរៀននៅក្រៅប្រទេស ក្មួយទាំងអស់ ចូរពិនិត្យគន្លឹះសំខាន់ៗដូចខាងក្រោម៖

ទី១ ត្រូវរៀនឱ្យបានពិន្ទុ GPA ខ្ពស់ ចេញពីសាលាក្នុងស្រុក (សាលាដែលខ្លួនកំពុងរៀន)


ទី២ កត្តាសំខាន់ដែលប្រទេសម្ចាស់អាហារូបករណ៍ និងស្ថានទូតនីមួយៗចង់បាន គឺ​បុគ្គលិក​លក្ខណៈ​ ឬឥរិយាបថសុភាពរាបសា ប្រជាប្រិយភាព រួសរាយរាក់ទាក់ មានទំនាក់ទំនងល្អ​ជាមួយ​យុវជនឈានមុខ និងធ្លាប់ធ្វើសកម្មភាពស្ម័គ្រចិត្ត នៅតាមក្លឹបសិក្សាផ្សេងៗ ក៏ដូចជាធ្លាប់បានចូល​រួម​នៅ​ក្នុងសកម្មភាពចុះជួយសង្គមជាដើម។


ទី៣ មុនដាក់ពាក្យសុំអាហារូបករណ៍ សិស្សនិស្សិតគួរតែចាប់អារម្មណ៍ផងដែរលើខ្លឹមសារ នៃការ​សរសេរ​អធិប្បាយរៀបរាប់ពីខ្លួនឯង និងគោលបំណងដែលយើងចង់​បានអាហារូបករណ៍ទៅ​សិក្សា​ប្រទេសរបស់គេនោះ។ ត្រូវសរសេរខ្លឹមសារយ៉ាងណាឱ្យគេយល់ថា ក្រោយពីបញ្ចប់ការសិក្សា​យើង​នឹង​នាំយកចំណេះដឹងទាំងនោះមកចែករំលែក អភិវឌ្ឍមាតុភូមិរបស់ខ្លួនវិញ។


ទី៤ ត្រូវចូលរួមក្នុងសកម្មភាពនៃការងារស្ម័គ្រចិត្តនៅតាមបណ្តាអង្គការ ឬស្ថាប័ននានា ទាក់ទងនឹង​កិច្ចការ​សង្គម ដូចជាការថែទាំបរិស្ថាន ឬកិច្ចការមនុស្សធម៌ជាដើម៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

169 Shares