សេដ្ឋី​អារ៉ាប់ប្រកាស​លក់​ផ្ទះ​ Penthouse ជាន់ទី ៩៦ កណ្តាល​ក្រុង​ញូវយ៉ក តម្លៃ​មួយ​ម៉ែត្រ​ការ៉េ​ជាង​ ​​២២ម៉ឺន​ដុល្លារ​

សង្គម​និង​សេដ្ឋកិច្ច

កាលពីប៉ុន្មានថ្ងៃមុន​ ខុនដូ ២ កន្លែង​នៅ​ផ្លូវលេខ​ 220 Central Park South ត្រូវ​បាន​វៃចេញ​ក្នុង​តម្លៃ​ជាង ១៥៧ លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ថ្មីៗនេះ​តាម​ប្រភពពី Wall Street Journal មាន​មហាសេដ្ឋី​សញ្ជាតិ​អារ៉ាប់ម្នាក់​​ចង់​វៃចេញ​ផ្ទះ​ Penthouse របស់ខ្លួន​នៅជាន់ទី ៩៦ ដែល​ស្ថិត​លើផ្លូវ​ 432 Park Avenue នា​តំបន់មហាថាន់​ក្នុង​ក្រុង​ញ៉ូយ៉ក​ដោយ​ដាក់តម្លៃ​សរុប ១៧០ លាន​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រសិនបើ​ Penthouse មួយ​នេះ​ត្រូវ​បានលក់ចេញ​​បាន​មែន​នោះ​ វា​នឹង​បំបែក​កំណត់ត្រា​អចលនទ្រព្យ​ថ្លៃ​បំផុត​ប្រចាំ​នៅ​តំបន់មហាតថាន់ ព្រោះ​បើ​គិត​ក្នុង​តម្លៃ​មួយ​ម៉ែត្រ​ការ៉េ​ជាង​ ២២០ ៦៦០ ដុល្លារ​អាមេរិកទៅហើយ ខណៈ​កាលពី​ខែកុម្ភៈ​ ២០១២ កូនសេដ្ឋីម្ចាស់ក្លិប​ AS Monaco ក៏​បានជះលុយ ៨៨ លាន​ដុល្លារ​អាមេរិកសម្រាប់​ផ្ទះស្នាក់នៅ​ក្នុង​តម្លៃ​មួយម៉ែត្រ​ការ៉េ​ត្រឹម ១៣ ០៤៩​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

យុវតី​វ័យ ២២ ឆ្នាំ​ ជា​ម្ចាស់​ខុនដូរ​តម្លៃ​ ៨៨ លាន​ដុល្លារ​អាមេរិកមាន​ឈ្មោះ Ekaterina Rybolovleva ជា​កូនស្រី​សំណព្វចិត្ត​មហាសេដ្ឋី​រុស្សី​ Dmitry Rybolovlev ជា​ម្ចាស់ក្លិប​បាល់ទាត់​ AS Monaco។

យ៉ាងណាមិញ​ វាក៏​​មិនមែន​ជា​ការទិញ​លក់​អចលនទ្រព្យ​ថ្លៃ​បំផុត​នៅ​ទីក្រុង​ញូយ៉ក​​ ពោល​គឺ​កំណត់ត្រា​មួយ​នេះ​គឺ​គ្រប់គ្រង​ដោយ​អ្នកជំនួញ​ម្នាក់គឺ​លោក  Ken Griffin ដែល​បាន​ជះ​លុយ​ ២៤០ លាន​ដុល្លារ​អាមេរិក សម្រាប់​អគារ​ស្នាក់នៅ​ ៤ ល្វែង​មាន​តម្លៃ ២៤០លាន​ដុល្លារ​​ស្ថិត​លើ​ផ្លូវ​ 220 Central Park។

បញ្ជាក់​ដែរ​ថា​ បើ​តាម​ការ​ចុះផ្សាយ​របស់ Celebrity Net Worth​ សេដ្ឋី​អារ៉ាប់​នេះ​បាន​ទិញ​ផ្ទះ​ Penhouse នៅ​ជាន់ទី ៩៦ កាល​ពី​ឆ្នាំ ២០១៦ ក្នុង​តម្លៃ ៨៧,៧ លាន​ដុល្លារ​អាមេរិក ដែល​ជាប់​ចំណាត់ថ្នាក់​ជា​ការទិញ​អចលនទ្រព្យ​ថ្លៃ​បំផុត​ទី ៥ ប្រចាំឆ្នាំ ២០១៦ ហើយ​ផ្ទះ​នោះ​មាន​បន្ទប់គេង​ធំៗ​ដល់​ទៅ ៦ បន្ទប់​៕

ប្រភព: Celebritynetworth