ឧកញ៉ា ឡេង ណាវ៉ាត្រា បកស្រាយ​ជម្លោះ​នៅ​ប្រលានយន្តហោះ​អ៊ីនឆន

ជុំវិញ​ឧកញ៉ា
117 Shares

ជម្លោះ​​ស្ដី​ពី​ការ​ថត​វីដេអូ​​ដេអូ ដោយ​គ្មាន​ការ​អនុញ្ញាត ប្រមាថ​ពូជសាសន៍​ខ្មែរ​ដូច​គ្នា រវាង​ខ្មែរ​១ក្រុម និង ក្រុម​តារា​ល្បីៗ​១ក្រុម ដែល​ដឹក​នាំ​ឲ្យ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា គ្រា​ដែល​ធ្វើ​ដំណើរ​ជើង​យន្តហោះ​ជា​មួយ​គ្នា​ទៅ ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​មិន​ទាន់​ដោះ​ស្រាយ​ចប់​នៅ​ឡើយ​នោះ​ទេ ។ ជម្លោះ​នោះ ត្រូវ​បាន​មហាជន​ចាប់​​អារម្មណ៍ និង​ការ​វែកញែក ​ជា​ខ្លាំង ។ ជា​មួយ​គ្នា​នោះ ខាង​ភាគី លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បាន​គេ​ដឹង​ថា បាន​ដាក់​ពាក្យ​បណ្ដឹង ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​នៅ​ប្រទេស​កូរ៉េ​រួច​មក​ហើយ​ផង​ដែរ ប៉ុន្តែ​ការ​ដោះស្រាយ មិន​ទាន់​ដឹង​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ​ទេ។

មុន​នេះ​បន្តិច​តាម​រយៈ​Facebook Pageលោក​ឧកញ៉ា “Leng Navatra ឡេង ណាវ៉ាត្រា” បាន​សរសេរ​បែប​នេះ​ថា “ខ្ញុំ​បាទ ឡេង ណាវ៉ាត្រា សូមធ្វើការបកស្រាយដោយក្តីគោរពជូនជ្រាបថា សកម្មភាពកាយវិការដែល ខ្ញុំបានចូលទៅនោះ ក្នុងគោលបំណងតែ១គត់គឺសូមរារាំង ការថតរបស់បងប្អូន នៅព្រលានអ៊ីនឆន ប្រទេស កូរ៉េ តែត្រូវបានបង ហេងឡុង រាំងដៃខ្ញុំ ហើយប្រពន្ធខ្ញុំក៏ទាញដៃខ្ញុំចេញព្រោះគាត់ខ្លាចឈ្លោះគ្នា ។សូមគោរពអរគុណ បងប្អូនទាំងក្នុងនិងក្រៅប្រទេស”៕
































ឧកញ៉ា ឡេង ណាវ៉ាត្រា បកស្រាយ​ជម្លោះ​នៅ​ប្រលានយន្តហោះ​អ៊ីនឆន
117 Shares