ប្រជាពលរដ្ឋភ្ញាក់ផ្អើលក្រោយអភិបាលរងខេត្តកណ្តាល ផ្ទេរទៅកាន់តំណែងនៅខេត្តកំពង់ឆ្នាំងវិញ

សង្គម​និង​សេដ្ឋកិច្ច

ពិធីប្រកាសឡើងកាន់តំណែងអភិបាលខេត្តកំពង់ឆ្នាំងថ្មីគឺលោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានរៀបចំឡើងនៅខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី០១ ខែកក្កដាម្សិលមិញ ដែលមានការអញ្ជើញចូលរួមពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសម្តេចចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនេះក៏មានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ ក្រោយអភិបាលរងខេត្តកណ្តាល លោក នៃ ចារី ត្រូវបានផ្ទេរភារកិច្ចឲ្យទៅកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងវិញ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

នៅពីក្រោយនៃការផ្ទេរភារកិច្ចនេះ ពុំទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែប្រិយមិត្តប្រហែលជាធ្លាប់លឺព័ត៌មានថា រដ្ឋាភិបាលគ្រោងបំបែកខេត្តកណ្តាល ខណៈ លោក នៃ ចារី ក៏ត្រូវបានគេដឹងថា ស្ថិតក្នុងចំណោមបេក្ខភាពចៅហ្វាយខេត្តថ្មីផងដែរ។ ប៉ុន្តែព័ត៌មានអំពីការបំបែកខេត្តថ្មីនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចេញមកបដិសេធជាសាធារណៈគឹពុំមានការបំបែកនោះទេ។

មុនបានតំណែងជាអភិបាលរងខេត្តកំពង់ឆ្នាំងថ្មីនេះ លោក នៃ ចារី ធ្លាប់ត្រូវបានផ្ទេរភារកិច្ចជាច្រើនលើកច្រើនសារួចមកហើយ ដូចជាធ្លាប់កាន់តំណែងជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បន្ទាប់មកត្រូវបានផ្ទេរទៅកាន់តំណែងជាអភិបាលរងខេត្តកណ្តាល។ ក្រោយមកទៀត លោកបាន​កាន់តំណែងជាអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ រួចលោកបានទៅកាន់តំណែងជាអភិបាលរងខេត្តកណ្តាលវិញ៕