លោកជំទាវ ស្រីតូច ចំណាន ពីអតីតពិធីការិនីល្បីឈ្មោះប្រែក្លាយមកជាប្រធាននាយកប្រតិបត្តិធនាគារ វីង

អាជីវកម្ម
689 Shares

ក្រុមហ៊ុន វីង បានចាប់ផ្តើមដំណើរការអស់រយៈពេល១៣ឆ្នាំកន្លងមកហើយ នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៩ មក។ បន្ទាប់ពីរយៈពេល ១៣ ឆ្នាំនៃការឈានមុខគេក្នុងទីផ្សារសេវាកម្មហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តនៅកម្ពុជា និង​បានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានឈ្មោះថា ធនាគារវីង (ខេមបូឌា) ម.ក។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

១២ឆ្នាំក្រោយមក វីង បានក្លាយជាអ្នកផ្តល់សេវាទូទាត់តាមទូរស័ព្ទចល័តឈានមុខគេ ព្រមទាំងមានការផ្តល់សេវាកម្មផ្សេងៗដូចជា ការផ្ទេរប្រាក់ ការបើកប្រាក់ខែ ការបង់វិក្កយបត្រទូទាត់ បញ្ចូលប្រាក់តាមទូរស័ព្ទ សេវាផ្ទេរប្រាក់ទៅអន្តរជាតិ និងមានដៃគូជាមួយពាណិជ្ជករជាង ៥៥.០០០ ដែលរួមមាន ក្រុមហ៊ុន MasterCard ក្រុមហ៊ុន Visa ក្រុមហ៊ុន Western Union, ក្រុមហ៊ុន MoneyGram ក្រុមហ៊ុន Ria ជាដើម ដែលសុទ្ធសឹងជាក្រុមហ៊ុនកំពូលៗលើពិភពលោកក្នុងវិស័យនេះ។

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមាន​អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់នៅកម្ពុជា។

តើប្រធាននាយកប្រតិបត្តិធនាគារ WING ជានរណា? តើមានប្រវត្តិយ៉ាងណាខ្លះ? សូមតាមដានជាមួយឧកញ៉ាញូស៍ដូចតទៅ៖

ក្នុងវ័យ ៣៨ឆ្នាំ មានងារជាលោកជំទាវ អតីតតារាសម្តែងល្បីឈ្មោះ លោកជំទាវ ម៉ៅ ចំណាន កើតនៅខេត្តស្វាយរៀង  មានឪពុកឈ្មោះ ម៉ៅ នី អាយុ ៧១ឆ្នាំជាមន្ត្រីកងយោធពលខេមរភូមិន្ទ និងម្តាយឈ្មោះ គង់ សោម៉ា អាយុ៦១ឆ្នាំជាស្រ្តីមេផ្ទះ។

នៅអំឡុងឆ្នាំ១៩៩៨ អ្នកនាងបានចូលធ្វើការតាមភោជនីយដ្ឋាន គឺជាអ្នកចម្រៀង។ ក្រោយមកដោយមានទេពកោសល្យរួមជាមួយក្តីស្រឡាញ់សិល្បៈ ព្រមទាំងមានសម្រស់ស្រស់ស្អាត ហើយគួបជួនពេលវេលានឹងឱកាសហុចឲ្យផងនោះ អ្នកនាងក៏បោះជំហានចូលប្រឡូកក្នុងការសម្តែងខារ៉ាអូខេនៅផលិតកម្មធំៗជាច្រើន រួមមាន៖ ផលិតកម្មរស្មីហង្សមាស ផលិតកម្មយូធូ និងផលិតកម្មស្ទឹងសង្កែ។

ក្រោយចូលសម្តែងបានមួយរយៈ អ្នកនាងស្រីតូច ចំណាន ទទួលបាននូវការគាំទ្រជាមួយនឹងភាពល្បីល្បាញត្រឹមរយៈពេលខ្លី រហូតប្រែក្លាយជាពិធីការិនីដែលមានសំឡេងផ្អែមស្រទន់ ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ​៥ ដ៏ល្បីមួយក្នុងជំនាន់នោះ។

ការកាន់យកអាជីពសិល្បៈរបស់អ្នកនាងហាក់មានភាពរីកចំរើន និងធ្វើឲ្យទស្សនិកជនស្គាល់នាងកាន់​តែច្រើនឡើងៗ។ ប៉ុន្តែជាអកុសលអតីតតារាសម្តែង និងជាពិធីការិនី សំឡេងផ្អែមស្រទន់ អ្នកនាង ស្រីតូច ចំណាន ក៏បានជួបរឿងអាម៉ាសមុខមួយ ​គឺនាងត្រូវបានក្រុមការងារ ដើរជាន់ជាយរ៉ូប ធ្វើឲ្យរបូតក្នុងអំឡុងពេលធ្វើជាពិធីការិនីផ្សាយផ្ទាល់ ក្នុងកម្មវិធីមួយរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីអំឡុងឆ្នាំ២០០២-២០០៣។

បន្ទាប់ពីជួបរឿងអាម៉ាស់នេះហើយអ្នកនាងក៏បានផ្តាច់ខ្លួន ចេញពីវិថីសិល្បៈ ដោយនាងឈប់ទទួលការងារនិងថត នៅក្នុងសិល្បៈតទៅទៀត។

បាត់មុខមួយរយៈធំពីវិថីសិល្បៈ ក្រោយមក​ឮលេចលឺព័ត៌មានថា នាងបានសាងស្នេហ៍យ៉ាងផ្អែមត្រជាក់ ជាមួយមហាសេដ្ឋីប្រាក់លានម្នាក់ គឺអ្នកឧកញ៉ា គិត ម៉េង ហើយអ្នកទាំងពីរបានរួមរស់សាងគ្រួសាររហូតមានកូនជាមួយគ្នាទៀតផង។

មនុស្សជាច្រើនតែងពោលថា មនុស្សយើងមិនមែនអង្គុយតែរាសីធ្លាក់ចុះរហូតនោះទេ វាក៏មានថ្ងៃឡើងខ្ពស់ត្រដែត ហើយក៏មានថ្ងៃធ្លាក់ចុះដែរ ដូច្នេះវាសនាមនុស្សមើលមិនឃើញ ប្រសិនបើយើងមិនចុះចាញ់។

អតីតតារាសម្តែងល្បីឈ្មោះ អ្នកនាង ម៉ៅ ចំណាន បន្ទាប់ពីអត់ធ្មត់សង្កត់ចិត្តរស់នៅក្នុងស្ថានភាព ជាភរិយា​​មិនពេញមុខពេញមាត់ អស់រយៈពេលជាង ១០ឆ្នាំ ក្រោយមកអ្នកឧកញ៉ា គិត ម៉េង បានបំពេញក្ដីស្រមៃដែលកើតចេញពីការ​អត់ធ្មត់ និងការព្យាយាមគ្មានទីបញ្ចប់។ នៅថ្ងៃទី​២០ ខែមីនា ឆ្នាំ២០១៥​ អ្នកនាងបានដឹកដៃស្វាមី សម្បូរទ្រព្យអ្នកឧកញ៉ា គិត ម៉េង ចូលរោងការសំពះផ្ទឹម តាមប្រពៃណី​ខ្មែរ​។

កាលពីអំឡុងឆ្នាំ២០១២ អ្នកឧកញ៉ាក៏បានសង់ភូមិគ្រឹះតម្លៃជាង១លានដុល្លារ នៅម្តុំទួលទំពូង ដែលភូមិគ្រឹះ​នោះត្រូវបានរៀបចំការសាងសង់ និងតុបតែងលម្អយ៉ាងផ្ចិតផ្ចង់បំផុត ជាមួយនឹងគ្រឿងសង្ហារឹម​ប្រណីតៗ ក្រៅពីនោះគេបានដឹងថា ស្រីតូច ចំណាន បានទិញផ្ទះវីឡា​តម្លៃ​មិនតិចទេ នៅឯបរទេសផងដែរ។

បើតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន Fresh News កាលពីឆ្នាំ២០១៥ បានឲ្យដឹងលោកជំទាវ ស្រីតូច ចំណាន ត្រូវបានអ្នកឧកញ៉ា គិត ម៉េង ប្រគល់សិទ្ធិឲ្យក្លាយជាម្ចាស់សណ្ឋាគារ និងកាស៊ីណូ ដ៏ធំនៅក្រុងបាវិត ខេត្តស្វាយរៀង និងមានមុខជំនួញជាច្រើនដែលលោកជំទាវកំពុងក្តោបក្តាប់ថែមទៀតផង៕

លោកជំទាវ ស្រីតូច ចំណាន ពីអតីតពិធីការិនីល្បីឈ្មោះប្រែក្លាយមកជាប្រធាននាយកប្រតិបត្តិធនាគារ វីង
689 Shares