លោក ស៊ុន សុវណ្ណារិទ្ធិ មានបទពិសោធន៍ការងារជោគជាំមុន ទទួលបានតំណែងជាអភិបាលខេត្តកំពង់ឆ្នាំងថ្មី

សង្គម​និង​សេដ្ឋកិច្ច

លោក ​ស៊ុន ​សុ​វណ្ណា​រិ​ទ្ធិ​ ចូលកាន់​តំណែង​​ជា​អភិបាល​ខេត្ត​កំពង់​ឆ្នាំង ក្រោមអធិបតីភាព​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសម្តេចចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី១ ខែកក្កដាម្សិលមិញ ខណៈលោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្តត្រូវបានផ្ទេរភារកិច្ចទៅជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទវិញ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តើចៅហ្វាយខេត្តកំពង់ឆ្នាំងថ្មី ជានរណា? មានប្រវត្តិសិក្សា និងបទពិសោធន៍ការងារយ៉ាងដូច្នេះខ្លះ?

មានវ័យ ៤៧ឆ្នាំ លោក ​ស៊ុន ​សុ​វណ្ណា​រិ​ទ្ធិ បានក្លាយជាអភិបាលខេត្តកំពង់ឆ្នាំថ្មី កើតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៧៤ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងឆ្នាំ២០០៩ ​ជាបេក្ខជន​បណ្ឌិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ​ផ្នែកសេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ផ្នែកគ្រប់គ្រងនៅឆ្នាំ ២០០៧ ហើយក្នុងឆ្នាំ ១៩៩៩ លោកទទួលបានសញ្ញាប័ត្រមន្ត្រីជាន់ខ្ពស់ សាលាភូមិន្ទរដ្ឋបាលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ១៩៩៨ លោកបានបញ្ចប់សញ្ញាប័ត្រមន្ត្រីមធ្យមសិក្សាសាលាភូមិន្ទរដ្ឋបាល រដ្ឋបាលទូទៅ និងឆ្នាំ១៩៩៨ ទទួលបានបរិញ្ញាបត្រមហាវិទ្យាល័យពាណិជ្ជកម្មទីផ្សារ ។

ឆ្នាំ២០១៥ លោកទទួលបានវិញ្ញាបនបត្រពីក្រសួងមហាផ្ទៃ លើជំនាញគ្រប់គ្រង Management  ឆ្នាំ២០១៤​ លោកចូលរៀនវគ្គបណ្ដុះបណ្ដាលមន្ត្រីរដ្ឋបាលជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃ លើភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ នៅឆ្នាំ២០១៤ លោក​បាន​ចូលរួម​វគ្គ​​បណ្ដុះ​បណ្ដាលគ្រូឧទ្ទេសនៅលេខាធិការដ្ឋាន គ.ជ.អ.ប/JICA ផ្នែក​ផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត។

ឆ្នាំ២០០១ លោកទទួលបានវិញ្ញាបនបត្រពីក្រសួងមហាផ្ទៃ លើផ្នែកគ្រូឧទ្ទេសសម្រាប់ស្មៀន ឃុំ សង្កាត់។ នៅឆ្នាំ ១៩៩៦​ ដល់ឆ្នាំ១៩៩៧ លោកទទួលបានវិញ្ញាបនបត្រពីសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ ផ្នែកច្បាប់។ នៅឆ្នាំ១៩៩៣​ ដល់ឆ្នាំ១៩៩៤​ លោកទទួលបានវិញ្ញាបនបត្រពីសាលា​ I.C.S ផ្នែកកុំព្យូទ័រ។ លោក ​ស៊ុន ​សុ​វណ្ណា​រិ​ទ្ធិ  ​បានចូលបម្រើការងារ​ក្នុងក្របខណ្ឌរដ្ឋ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៩៦​។

លោក ​សុ​វណ្ណា​រិ​ទ្ធិ  ​​មានបទពិសោធន៍​ការងារជាមួយក្រសួងមហាផ្ទៃជាច្រើន រួមមាន៖ អភិបាល​រងខេត្ត អនុប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ​ ​ជំនួយការសម្ដេចក្រឡាហោម ស ខេង ជាមន្ត្រីនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ​ ជាមន្ត្រីនគរបាលជាតិមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ​ ជាមន្ត្រីនាយកដ្ឋានអាស៊ាន ​ក្រសួងពាណិជ្ជកម្ម ជាមន្ត្រី​កម្មសិក្សា ស្ដីពីការរៀបចំ និងការត្រួតពិនិត្យថវិកាជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក ​ស៊ុន ​សុ​វណ្ណា​រិ​ទ្ធិ  ​មានបទពិសោធន៍ការងារជាមួយវិស័យឯកជន ឬអង្គការក្រៅរដ្ឋាភិបាលដូចជា​ ប្រធានហិរញ្ញវត្ថុ​របស់​គម្រោង នៃធនាគារពិភពលោក និងធនាគារអាស៊ី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាស្រ្តាចារ្យសាកលវិទ្យាល័យ BBU សាស្ត្រាចារ្យ នៃមហាវិទ្យាល័យគ្រប់គ្រង និងនីតិសាស្រ្តនៃអង្គការស៊ីវូ អ្នកស្រាវជ្រាវទីផ្សារនៃក្រុមហ៊ុន IMEX (Investment consultant limited) អ្នកស្រាវជ្រាវរបស់គម្រោង Gourgtown University (Faculty of Business)។

មុនបានតំណែងជាអភិបាលខេត្តថ្មីនេះ លោក សុវណ្ណារិទ្ធិ ជាអភិបាលរងខេត្តកំពង់ឆ្នាំង ខណៈលោកជាមន្រ្តីមួយរូបដែលទទួលបានការគោរពស្រឡាញ់ពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយ៉ាងខ្លាំងក្នុងខេត្តកំពង់ឆ្នាំង៕