ថ្មីរហូតម៉ងឧកញ៉ា ស្រី ចាន់ថន បន្ថែមបឹងកាឡូ និងតារាងបាល់ក្នុងសួន ជេត ហ្កាដិន ផាក ឡូយឡើងកប់

ជុំវិញ​ឧកញ៉ា
1.5K Shares

តំបន់ទេសចរណ៍ដ៏ធំប្រចាំខេត្តកណ្តាល ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ទល់មុខភ្នំពេញ-អរិយក្សក្សត្រ Sky Land 7NG កំពុងអភិវឌ្ឍន៍កន្លែងកម្សាន្តប្លែកថ្មីជាច្រើន សម្រាប់ទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទីជាមួយមួយនឹងទេសភាពស្អាតខ្យល់អាកាសធម្មជាតិពិត។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ទីតាំងកន្លែងលំហែកាយ និងកម្សាន្ត របស់លោកឧកញ៉ា ស្រី ចាន់ថន ដែលទើបរចនាឡើងថ្មីនេះ មើលទៅពិតជាស្អាតទាក់ភ្នែកតែម្តងជាមួយតារាងបាល់ក្នុងសួន ជេត ហ្កាដិន ផាក ដែលជាឪកាសឲ្យបងប្អូនមកទស្សនាបានលេងកីឡានាំមកនូវសុខភាព។

អ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចចម្រុះក្នុងតំបន់​ Sky Land លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេត គ្រុប មានប្រសាសន៍ថា៖ “ថ្មីៗនេះយើងបានបើកដំណើរការនូវផ្ទះស្នាក់បឹងកាឡូស្រស់ស្អាតធំទូលាយនិងច្រើនម៉ូត និងទំហំ ក្នុងតំបន់សួនរកម្សាន្តជេត ហ្គាដិន ផាក យើងក៏បានបន្ថែមតំបន់កីឡាបាល់ទាត់បន្ថែមទៀត ដើម្បីបំពេញតម្រូវការនិងចំណង់ចំនូលចិត្តរបស់ភ្ញាវដែលបានមកកាន់ទីនេះ។”

លោកថា លើសពីនេះយើងមាន អាងហែលទឹក តារាងបាល់ទាត់បាល់ ជិះកង់ ជិះទូកឬក្បូនជាដើម ហើយនៅពេលខាងមុខយើងនិងមានទីលានកីឡាសម្រាប់ប្រណាំងឡានផងដែរ។

បឹងកាឡូថ្មីដែលផ្តល់ជូននូវផាសុកភាពល្អ នឹងមានច្រើនម៉ូតច្រើនម៉ាក ច្រើនប្រភេទ សម្រាប់បន្ទប់គេងគឺស្រស់ស្អាតមែនទែន ព្រមទាំងមានម៉ាស៊ីនត្រជាក់ កន្លែងចំអិនម្ហូប បែបគ្រួសារ នៅក្នុងបឹងកាឡូផ្ទាល់តែម្ដង។ កាន់តែពិសេសទៀតនោះ លោកអ្នកមកស្នាក់នៅទីនេះ ​គឺអាចដើរលេងកម្សាន្តក្នុងសួនដោយពុំគិតថ្លៃឡើយ ដែលសួនកម្សាន្តមានទីតាំងធំទូលាយ និងមានកន្លែងស្អាតៗ អាចថតរូបកម្សាន្តម៉ាសប្បាយរីករាយ៕

ថ្មីរហូតម៉ងឧកញ៉ា ស្រី ចាន់ថន បន្ថែមបឹងកាឡូ និងតារាងបាល់ក្នុងសួន ជេត ហ្កាដិន ផាក ឡូយឡើងកប់
1.5K Shares