គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ រួចរាល់នឹងជំរុញកំណើនការអភិវឌ្ឍន៍ដីធ្លី បុរី អគារពាណិជ្ជកម្មនៅក្រុងតាខ្មៅឲ្យកាន់តែច្រើនឡើង

សង្គម​និង​សេដ្ឋកិច្ច

ស្ពានទន្ទេបាសាក់កោះអន្លង់ចិនទាំងពីរគម្រោងនេះរួចរាល់ជាស្ថាពរ គឺបានចូលរួមជំរុញការអភិវឌ្ឍន៍ដីធ្លី បុរី និងគម្រោងពាណិជ្ជកម្មធំៗនៅទីក្រុងតាខ្មៅឲ្យមានកំណើនកាន់តែច្រើនឡើង ខណៈអ្នកជំនាញរំពឹងថា ការទិញដី បុរី អគារ ខុនដូ និងគម្រោងពាណិជ្ជកម្មនៅក្រុងតាខ្មៅគឺមិនខកបំណងឡើយ បើនិយាយពីផ្លូវវិញតាមណាក៏បាន មានច្រើនជម្រើសណាស់កាន់តែលឿន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ស្ពានទន្លេបាសាក់កោះអន្លង់ចិននៃក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣របស់រាជរដ្ឋាភិបាល សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ សម្រេចបាន៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ម៉ែត្រ សម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។

ជាមួយគ្នានេះ ក្រុងតាខ្មៅ បាននឹងកំពុងស្វាគមន៍គម្រោងសាងសង់ព្រលា​នយន្តហោះ​អន្តរជាតិថ្មី  ដែលសា​ងសង់លើផ្ទៃដី​ទំហំជាង២៦០​០ហិចតា ក្នុងទឹកប្រា​ក់ជាង​១៥០០លា​នដុល្លារ។

បើតា​មការគូសប​ញ្ជាក់ពីអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយ​កក្រុមហ៊ុនសាជី​វកម្មវិនិយោគក្រៅប្រ​ទេសកម្ពុជា (OCIC) នាពេលកន្លងមកបានឲ្យដឹងថា ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មីនេះ គឺកំពុងស្ថិត​នៅក្នុងការ​សាងសង់ ស្ថិតនៅក្រុងតាខ្មៅ និងស្រុកក​ណ្តាលស្ទឹងខេត្ត​កណ្តាល ហើយអាចប៉ះ​តំបន់មួយចំនួនក្នុ​ងស្រុកបាទីខេ​ត្តតាកែវ។ បើតាម​អ្នកឧកញ៉ាគម្រោងសាងសង់ព្រលា​នយន្តហោះ​អន្តរជាតិថ្មីនេះ អាចនឹងរួ​ចរាល់នៅត្រឹមឆ្នាំ២០២​៣ខាងមុខនេះ​។

ក្រុមអ្នកវិភាគ និងអ្នកជំនាញ បានលើកឡើងដូចគ្នាថា តាម​រយៈគម្រោងដ៏​ធំនេះ​ នឹងជំរុញសកម្ម​ភាពសេដ្ឋកិ​ច្ចនៅក្នុងតំប​ន់ខា​ងលើនេះ ឲ្យមានស​កម្មភាព​សកម្មឡើង ជា​ពិសេសលើ​សកម្មភា​ពដីធ្លី។ បន្ថែ​មលើនេះ វានឹងផ្តល់ផលប្រយោ​ជន៍ដោ​យផ្ទាល់ ដល់ប្រជាពល​រដ្ឋនៅក្នុងតំប​ន់ខាងលើ​នេះផង​ដែរ៕