ក្តៅៗ! ប្រធានាធិបតី ហៃទី ត្រូវបានគេធ្វើឃាតនៅថ្ងៃនេះ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាលប្រទេសហៃទី បានអះអាងថា ប្រធានាធិបតីប្រទេសហៃទី ត្រូវបានគេធ្វើឃាត ក្នុងគេហដ្ឋានរបស់លោក នៅថ្ងៃពុធនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកនាយករដ្ឋមន្រ្តី Claude Joseph បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតី Jovonel Moïse ត្រូវបានសម្លាប់ក្នុងគេហដ្ឋានឯកជនរបស់លោក នៅម៉ោងប្រហែល ១ រំលងអធ្រាត្រដោយអ្នកវាយប្រហារមួយក្រុម។

សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់អត្តសញ្ញាណ ក្រុមអ្នកវាយប្រហារទេ។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ជំទាវទីមួយ ក៏បានរងរបួសដោយគ្រាប់កាំភ្លើងផងដែរ នៅក្នុងការវាយប្រហារនេះ៕

ប្រភព៖ Insider