សម័យ​នេះធ្វើ​ការងារ​មិន​ចាំ​បាច់​​មាន​​ទីតាំង ឬ​ Office អីទេ ធ្វើ​ការ​បណ្តើរ ដើរ​លេង​បណ្តើរ ក៏​ក្លាយ​ជា​សេដ្ឋីដែរ

សង្គម​និង​សេដ្ឋកិច្ច

Vibes ជា​ក្រុមហ៊ុន​ផលិត​ជ័រ​សម្រាប់​ដាក់​កាស​  ដែល​លក្ខណៈ​សម្បត្តិ​របស់​វា​គឺ​ផលិត​ចេញ​ពី​ជ័រ​ត្រចៀក​ចាស់ៗ​ឡើងវិញ ហើយ​ជំនួស​ឲ្យ​ការ​បិទ​សម្លេង​មិន​ឲ្យ​លឺ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ វា​អាច​ឲ្យ​អ្នកស្ដាប់​លឺ​ពី​បរិយាកាស​ជុំវិញ​ខ្លួន​ល្អ​ជាង​មុន និង​អាច​សន្ទនា​បាន​យ៉ាង​ច្បាស់។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្រុមហ៊ុន​មួយ​នេះ បង្កើត​ឡើង​នៅ​ចុងឆ្នាំ ២០១៥ ដែល​គិត​មក​ទល់​ពេលនេះ​គឺ​មាន​រយៈពេលជាង ៥ ឆ្នាំ​មកហើយ ដោយ​ស្ថាបនិក​ក្រុមហ៊ុន​គឺ​មាន​ឈ្មោះ Jack Mann ដែល​មាន​វ័យ​ត្រឹម ២៩ ឆ្នាំ​ប៉ុណ្ណោះ។ ​បច្ចុប្បន្ន​ស្ថាបនិក Vibes​ និង​មិត្ត​ស្រី​កំពុង​ធ្វើដំណើរ​កម្សាន្ត​នៅ​សហរដ្ឋ​អាមេរិក​បណ្ដើរ និង​រក​ចំណូល​បណ្ដើរ​ដោយ​គ្រប់គ្រង​ការងារ​របស់​ពួកគេ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​។

គូស្នេហ៍​មួយគូ​នេះ​បាន​ចាប់​ផ្ដើម​ដំណើរ​កម្សាន្ត​របស់​ពួកគេ​កាល​ពី​ចុងឆ្នាំ​មុន​ ដោយ​ប្រើប្រាស់​រថយន្ត​ម៉ូដែល Mercedes Sprinter ផលិត​នៅ​ឆ្នាំ ២០០៦ ដោយ​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ប្រមាណ​ជាង ២៤ ០០០​ គីឡូម៉ែត្រ និង​១១​រដ្ឋ​រួច​មក​ហើយ​ទូទាំង​សហរដ្ឋ​អាមេរិក។

ស្ថាបនិក​ក្រុមហ៊ុន​ Vibes ជឿ​ថា​សកម្មភាព​ដែល​លោក​ធ្វើ​ជា​រៀងរាល់​ថ្ងៃ គឺ​អាច​ធ្វើ​ឲ្យ​ការ​គិត​របស់​លោក​កាន់​តែ​មាន​ភាព​សកម្ម ហើយ​លោក​ជឿ​ថា​ ការងារ​គឺ​សំដៅ​លើ​សកម្មភាព មិន​មែន​មកពី​ទីកន្លែង​ឡើយ​ ដូច្នេះ​ការ​ធ្វើ​ដំណើរ​ត្រាច់ចរ​បែបនេះ គឺ​មិន​ប៉ះពាល់​ដល់​ការងារ​របស់​លោក​ឡើយ។

“ការងារ​គឺ​ជា​សកម្មភាព​ មិន​មែន​ទីកន្លែង ហើយ​បច្ចេកវិទ្យា​ទំនើប​អនុញ្ញាត​ឲ្យ​សកម្មភាព​ការងារ​ធម្មតា​អាច​ធ្វើ​ទៅ​បាន​ដោយ​មិន​រើស​ទីតាំង​ ដែល​ខុសពី​ពេល​កន្លង​ដែល​ឲ្យ​តែ​និយាយ​ដល់​រឿង​ធ្វើការ​គ្រប់គ្នា​តែង​មាន​ទីតាំង​ជាក់លាក់”។ នេះ​បើ​តាម​សម្ដី​របស់​លោក Mann ​ប្រាប់​ទៅ CNBC Make It។

“​យ៉ាងណាមិញ​ វា​គឺ​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​រក្សា​គម្រោង​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ឲ្យ​ទៀងពេល​ ប្រសិនបើ​អ្នក​ជា​ម្ចាស់​អាជីវកម្ម​ពេញ​ម៉ោង”។ ខាង​ក្រោម​គឺ​ជា​កាលវិភាគ​ប្រចាំ​ថ្ងៃ​របស់ Mann ៖

-ម៉ោង 5:45 AM ងើប និង​ធ្វើ​លំហាត់​ប្រាណ​​ ដូចជា​រត់ និង​ដើរ​ជុំវិញ​តំបន់​ដែល​ពួកគេ​ធ្វើ​ដំណើរ​កម្សាន្ត​នោះ
-ម៉ោង 7:00 AM ចាប់ផ្ដើម​ធ្វើការងារ ជាទូទៅ​គឺ​ធ្វើ​ក្នុង​ឡាន ឬ​ម្ដងម្កាល​ធ្វើ​នៅ​ហាង​កាហ្វេ និង​កន្លែង​ធ្វើការ​ជិតៗ
-ម៉ោង 3:00 PM បញ្ចប់​ការងារ​ និង​ដើរ​លេង​នៅ​ក្នុង​តំបន់ ធ្វើការងារ​ទូទៅ និង​រៀប​ផែនការ​សម្រាប់​ថ្ងៃបន្ទាប់
-ម៉ោង 7:00 PM ធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​គោលដៅ​បន្ទាប់
-ម៉ោង 9:00 PM ចូល​សម្រាក ហើយ​បើសិន​ជា​នៅ​តំបន់​ដាច់ស្រយាល​ ពួកគេ​នឹង​ចូល​គេង​នៅ​ក្បាល​ព្រលប់។

នៅ​មិនទាន់​អស់​ទេ ការ​ធ្វើ​ដំណើរ​កម្សាន្ត​បណ្ដើរ​ ធ្វើការងារ​បណ្ដើរ​បែបនេះ​ អាច​ជួយ​ឲ្យ​ Mann ​សន្សំ​លុយ​បាន​មួយ​កម្រិត​ថែមទៀត​ ពោល​ចាប់តាំង​ពី​ចាយ​លុយ​ ៥០ ០០០ ដុល្លារ​ទិញ​ឡាន​មក បុរស​វ័យ ២៩ ឆ្នាំ​សន្សំ​បាន ៣០% ពី​ការ​ជួល​អាផាតមិន​នៅ​ទីក្រុង Minneapolis និង​ជំនួស​មកវិញ​លោក​អាច​សម្រាក​ដោយ​ចត​ឡាន​នៅកន្លែង​មិន​គិតលុយ ឬ​នៅផ្ទះ​មិត្តភក្ដិ​ជាដើម។

សម្រាប់​រយៈពេល​៩​ខែ​នៃ​ដំណើរ​កម្សាន្ត​មួយ​នេះ​​Mann ចំណាយ​លុយ​ត្រឹម ៨ កន្លែង​ប៉ុណ្ណោះ​សម្រាប់​កន្លែង​ស្នាក់អាស្រ័យ​របស់​ពួកគេ៕

ប្រែសម្រួល៖ប៉ាន់ហ្វួយ
ប្រភព: cnbc