ឱកាសពិសេស! លោកស្រី ទ្រី ដាណា ជ្រើសរើស ៥០០០នាក់ រកស៊ីជាមួយដោយមិនចំណាយដើមទុន

សង្គម​និង​សេដ្ឋកិច្ច

លោក​ស្រី ទ្រី ដាណា គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​នាំ​ចូល​ផលិត​ផល​គ្រឿង​សម្អាង​ជា​ច្រើន​មុខ និង​ជា​ម្ចាស់​ហាង​ពេជ្រ​ដ៏​ធំ​មួយ​នៅ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។ ដោយសារ​មើល​ឃើញ​ថា​ប្រជាជន​ជា​ច្រើន​កំពុង​ជួប​ការ​លំបាកដោយ​វិបត្តិកូវីដ១៩ លោក​ស្រី បាន​ប្រកាស​ផ្ដល់​ឱកាស​ដល់​អ្នក​ដែល​គ្មាន​ការងារ ឬ​មុខ​របរ ៥០០០នាក់ មក​រក​ស៊ី និង​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​លោក​ស្រី ដោយ​មិន​ចាំ​បាច់​ចំណាយ​ដើម​ទុន​ឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក​ស្រី បាន​បញ្ជាក់​នៅ​លើ​ទំព័រ Facebook របស់​ខ្លួន​ថា ៥០០០នាក់​ដែល​ជ្រើស​រើស នឹង​ត្រូវ​ចម្រាញ់​យក​អ្នក​ដែល​តស៊ូ​ពិត​ប្រាកដ ហើយ​អ្នក​ដែល​ខំ​ប្រឹង​នឹង​ទទួល​បាន​អនាគត​ល្អ​ជាក់​ជា​មិន​ខាន។ លោក​ស្រី​បាន​បន្ថែម​ថា បន្ទាប់​ពី​ជ្រើស​រើស​រួច នឹង​មាន​ការ​បង្ហាត់​បង្រៀន ផ្ដល់​មុខ​របរ ហើយ​ប្រាក់​ចំណូល​អាច​ទទួល​បាន​ជា​សប្ដាហ៍ ឬ​ខែ ទៅ​តាម​អ្នក​ដែល​ខំ​ប្រឹង។ ចំណែក​ការ​ចុះ​ឈ្មោះ អាច​ទាក់​ទង​ដេប៉ូ តំណាង​ចែក​ចាយ​នៃ​ផលិត​ផល NNP ឬ​អាច​ទាក់​ទង​តាម​ទូរសព្ទ​លេខ 016 59 11 18/088 2000 522/096 777 83 66 រៀង​រាល់​ម៉ោង​ធ្វើ​ការ។

លោក​ស្រី ទ្រី ដាណា បាន​សរសេរ​រៀប​រាប់​បែប​នេះ​ថា៖ “មកដល់​ហើយ សម្រាប់​បង​ប្អូន​ដែល​មិន​មាន​ការងារ នាង​ខ្ញុំ​នឹង​ផ្ដល់ឱ​កាសការងារ​យ៉ាង​ពិសេស​ពិសេស​សម្រាប់ ៥០០០​នាក់​ដំបូង ក្នុង​ការ​រកស៊ី​ជាមួយ​នាង​ខ្ញុំ ដោយ​មិន​ប្រើ​ដើមទុន​សោះ​សម្រាប់​បងប្អូន​ដែល​ខ្វះ​ខាត​ជីវភាព​ខ្លាំង ត្រូវការ​រៀន​រកស៊ី និង​ទទួលបាន​ចំណេះដឹង​ផ្នែក​រកស៊ី​។

លោក​ស្រី​បាន​បញ្ជាក់​បន្ថែម​ថា៖ “នៅក្នុង​នោះ​ផងដែរ មាន​ការ​បង្វឹក​ប​ង្រៀន​បន្ថែម​ពី​ក្រុមការងារ និង​តំណាង​ចែកចាយ​របស់​ខ្ញុំ​ផ្ទាល់ ដោយ​ទទួលបាន​ការងារ​ពិសេស ហើយ​អាច​បើកប្រាក់​ប្រចាំខែ​ក៏បាន ឬ​ប្រចាំ​សប្តាហ៍​ក៏បាន​។ អ្នកណា​ខំ អ្នក​នោះ​ទទួលបានឱ​កាសការងារ និង​ប្រាក់​ចំណូល​។”