បន្ទាប់ពីឧបត្ថម្ភថវិកា ៣លានដុល្លារទិញឧបករណ៍តេស្ដរហ័ស សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង

ជុំវិញ​ឧកញ៉ា

នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ដែលបានផ្តល់នូវថវិកា ចំនួន ៣លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល សម្រាប់ទិញឧបករណ៍ធ្វើតេស្តពិនិត្យរកមើលជំងឺ Covid-19។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកអ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា ដើម្បីគាំទ្រដល់បេសកកម្មរបស់រដ្ឋាភិបាលក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ខ្ញុំមានសេចក្តីរីករាយដែលបានបរិច្ចាគថវិកាចំនួន៣លានដុល្លារជូនសម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន សម្រាប់ការទិញឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩។ ឧបករណ៍តេស្តរហ័សទាំងនេះនឹងជួយដល់រាជរដ្ឋាភិបាលក្នុងការវាយតម្លៃយ៉ាងរហ័សនិងត្រឹមត្រូវអំពីហានិភ័យនៃការចម្លងមេរោគកូវីដ-១៩ និងការពារការឆ្លង។

បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា យើងស្ថិតក្នុងចំណោមប្រទេសឈានមុខគេមួយក្នុងការចាក់វ៉ាក់សាំង ហើយត្រូវបានជាប់ចំណាត់ថ្នាក់ជាប្រទេសចាក់វ៉ាក់សាំងកូវីដ-១៩ លំដាប់ទី២ នៅក្នុងតំបន់អាស៊ាន ពោលគឺ៤៧,៥០ភាគរយនៃចំនួនប្រជាជនគោលដៅត្រូវបានការពារដោយការចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១៕