ជិះតាម​ផ្លូវជាតិ​លេខ ១ ចង់​វង្វេង ​ចម្ងាយ​មិនដល់​ ២០ គីឡូម៉ែត្រផង​ សុទ្ទ​តែ​បុរី​ធំៗ​សង់ប្រដេញគ្នា​ស្អេកស្កះ

សង្គម​និង​សេដ្ឋកិច្ច

ផ្លូវជាតិ​លេខ​១​ ដ៏ស្អាត​រលោងស្រិល ដែល​ទើប​តែ​សង់​រួច​ដោយ​វិស្វករ​​ជប៉ុន ជា​តំបន់​ប្រកប​ដោយ​សក្តានុពល ជាមួយលំហូរការធ្វើដំណើរ និងការ​វិនិយោគ​ផ្សេងៗ។ ដោយឡែក​បើ​ងាកមើលគម្រោង​អភិវឌ្ឍ​បុរីវិញមានយ៉ាងច្រើន​ស្អេកស្កះ តាំង​ពីគល់ស្ពាន​ច្បារអំពៅ​មកដល់​ជិតផ្សារ​ព្រែកឯង​មាន​មិនក្រោម ៥ គម្រោង​ទេ​ សុទ្ធ​តែ​ជាបុរីធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បុរិប៉េងហួតបឹងស្នោ

ពេលនិយាយ​ដល់​បុរី​តាម​ផ្លូវ​ជាតិ​លេខ ១ គេ​នឹង​លើក​ពី​បុរី​ប៉េងហួត​បឹងស្នោមុន​គេ។ បុរីប៉េងហួត​បឹង​ស្នោ ជា​គម្រោង​បុរីធំជាង​គេ​នៅលើផ្លូវជាតិលេខ ១។ ​មានលំនៅដ្ឋាន​តូចធំ​រាប់ម៉ឺនល្វែងបាន​សាងសង់ និង​កំពុង​សាងសង់ពង្រីក​ឥតឈប់ឈរ លើ​ផ្ទៃដីរាប់រយហិកតា។

បុរីហាយធិចលុច្សសារី

បុរីហាយធិចលុច្សសារី ក៏ជា​គម្រោង​បុរី​ដ៏​ធំមួយ​ដែរ​នៅលើផ្លូវជាតិលេខ១។ បុរី​ហាយធិក​លុច្សសារី​ផ្តោត​សំខាន់​លើការការ​អភិវឌ្ឍ​លំនៅដ្ឋាន​បែប​ប្រណិត​ៗសម្រាប់​អ្នកមាន​ជីវភាព​​លំដាប់។ ​បុរី​នេះ​មាន​ចម្ងាយ​ត្រឹម​តែ​ជាង ៨០០ ម៉ែត្រ​ខាង​កើត​ស្ពាន​ព្រះ​មុនីវង្ស​។

បុរីមង្គលភ្នំពេញ

នៅលើផ្លូវជាតិ​លេខ ១ បុរីមង្គលភ្នំពេញបាន​ បានដាក់ចេញគម្រោងអភិវឌ្ឍបុរី​ពីរកន្លែង មួយ​នៅ​ជិត​ផ្សារ​ព្រែងឯង​ក្បែរ​ផ្លូវ​បត់ទៅរោងចក្រ​ Tiger និងមួយ​កន្លែង​ទៀតកំំពុង​តែ​អភិវឌ្ឍ​ចម្ងាយ​ប្រហែល​ជាង ៥ គីឡូម៉ែត្រ​ពី​គម្រោង​ទីមួយ​ក្បែរ​គម្រោង​កៀនស្វាយ​ផ្សាហ្សា។

កៀនស្វាយផ្លាហ្សា

ជា​គម្រោង​ក្រោម​ការ​វិនិយោគ​ដោយ​សហគ្រាស​កាណាឌីយ៉ា។ កៀនស្វាយ​ផ្លាហ្សា ក្រៅ​ពី​អភិវឌ្ឍ​ជា​លំនៅដ្ឋាន ក៏​មានការ​កសាង​ផ្សារ​លក់ដូរ​ដ៏ធំ​នៅ​លើ​ផ្លូវ​ជាតិ​លេខ ១ តែ​ម្តង។

ទីក្រុង​រណប​កោះនរា

ទីក្រុងរណបកោះនរា នឹង​​ក្លាយជា​ទីក្រុង​ថ្មី​មួយ​ទៀតទល់មុខ​ទីក្រុង​កោះពេជ្រ​ ផ្នែក​ជ្រោយ​ម្ចាងនៃ​ដង​ទន្លេលើ​ផ្លូវជាតិ​លេខ ១។ ទីក្រុង​រណប​ថ្មី​នេះ គ្រោង​ចាយ​ទុន​ជាង ២៥០០ លាន​ដុល្លារ គ្រោង​អភិវឌ្ឍ​មាន​​អគារពាណិជ្ជកម្ម អគារស្នាក់ ខុនដូ ផ្សារទំនើប សណ្ឋាគារលើ​ផ្ទៃដីជាង ១២៥ ហិកតា។

គម្រោង The Palms

គម្រោងលំនៅដ្ឋាន The Palms ជា​គម្រោង​បែបរីសត ដ៏ប្រណីតដំបូងបង្អស់ក្នុង​ប្រទេស​កម្ពុជា។ គម្រោងThe Palm ជាប្រភេទលំនៅដ្ឋានបែបផ្ទះវីឡា​តាម​ជួរ​មាត់ទន្លេ ប្រៀប​បាន​រីសតផ្កាយ5។

The Palms ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Oxley-Worldbridge​ ដែលទទួលបាន​ជោគជ័យ​លើ​ការអភិវឌ្ឍ​គម្រោង​ធំៗ​ដូចជា The Bridge និង The Peak ជាដើម។ គម្រោងទាំងមូលមានសាងសង់វីឡា និងវីឡាប្រណីតជាង ២០០ ខ្នង ជាមួយការរៀបចំដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅ។