សហគ្រាស​ឧកញ៉ា​នៅ​ខេត្ត​ត្បូងឃ្មុំ ប្រកាស​ទិញស្វាយ​កែវ​រមៀត​​មួយថ្ងៃ​៨០ ទៅ ១០០ តោន កែច្នៃនាំ​ចេញទៅចិន

សង្គម​និង​សេដ្ឋកិច្ច

សហគ្រាសដំណាប់ស្វាយ អិល ប៊ី អិន ដែលជាកន្លែងផលិតកម្មកែច្នៃស្វាយរមៀតស្រស់ ទៅជាដំណាប់ស្វាយ បានប្រកាស​ទិញស្វាយកែវរមៀត ពីកសិករចន្លោះពី ៨០តោន ទៅ១០០តោន ក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហគ្រាសដំណាប់ស្វាយនេះ គឺជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន អិល ប៊ី អិន គ្រុប ក្រោមការដឹកនាំរបស់ឧកញ៉ា លីម ប៊ុណ្ណា មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សហគ្រាសដំណាប់ស្វាយនេះនឹង​ចូលរួមជាមួយ​រដ្ឋាភិបាល ដើម្បី​បង្កើតការ​ផលិតតាម​រយៈ​ការ​ទិញស្វាយពីប្រជាកសិករចន្លោះពី ៨០តោន ទៅ១០០តោន ក្នុងមួយនាំចេញទៅប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀត ព្រមទាំងពង្រីកទីផ្សារនៅក្នុងស្រុក៕