ឧកញ៉ា ឡេង ណាវ៉ាត្រា នាំ​បុគ្គលិក​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ស្រុក​កំណើត​បាន​បច្ច័យ​បានជាង​20 លានរៀល

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

កាល​ពី​ថ្ងៃ​ទី​២៦ ខែ កញ្ញា ឆ្នាំ ២០១៩ កន្លង​ទៅ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ដឹក​នាំ​បុគ្គលិក ទៅ​ធ្វើ​បុណ្យ​នៅ​​ស្រុក​កំណើត របស់​លោក ដែល​ស្ថិត ក្នុង ស្រុក បាភ្នំ ខេត្ត ព្រៃវែង ដោយ​ប្រមូល​​​បច្ច័យ​បាន​ជាង​20 លានរៀល ។

ក្រៅ​ពី​ប្រគេន​ប្រាក់​​ជាង​២០លានរៀល​ដូច​​បាន​រៀបរាប់​​ខាង​លើ ដល់​ព្រះ​សង្ឃ​​ទុក​សម្រាប់​កសាង​វត្ត​ឃ្លាំង ដែល​ជា​ស្រុក​កំណើត​របស់​លោក ឧកញ៉ា ទទឹម​គ្នា​នោះ​ដែរ​​លោក​ឧកញ៉ា ក៏​បាន​ជូន​​បច្ច័យ​ម្នាក់ៗ​២០០០០រៀល ដល់​ពុទ្ធបរិស័ទ​​ទាំង​ចាស់​ទាំង​ក្មេង ដែល​​អញ្ជើញ មក​ចូល​រួម​កាន់​បិណ្ឌ​វេន​ជា​មួយ ភូមិ​លោក​ឧកញ៉ា​ផង​ដែរ។ បន្ទាប់​ពី​ធ្វើ​បុណ្យ​រួចបុគ្គលិក​ទាំង​​​អស់ ត្រូវ​បាន​លោក​ឧកញ៉ា នាំ​ទៅ​ពិសា​អាហារ​​រាំ​កម្សាន្ត​ លេង​កីឡា ព្រម​ទាំង​ ​ចែក​ប្រាក់​លើក​ទឹក​ចិត្ត​គ្រប់ៗគ្នា យ៉ាង​សប្បាយ​រីករាយ ដែល​បង្ហាញ​ពី​ការ​ស្រលាញ់​​នឹង​បង្កើន​ភាព​ស្និទ្ធស្នាល​បំផុត​ប្រៀប​ដូច​ជា​បង​ប្អូន​ក្នុង​គ្រួសារ​តែ​មួយ​អីចឹង។

​យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរប្រាប់​ឱ្យដឹង​ថា៖”យើងមិនអាចកើតថ្ងៃជាមួយគ្នា នឹងឪពុកម្ដាយជាមួយគ្នាតែយើងធ្វើកាដូចគ្រួសារតែមួយ គ្រួសារ បុរីឡេងណាវ៉ាត្រា បានរួមគ្នា ប្រមូលបច្ច័យបានជាង 20 លានរៀល កសាងវត្តឃ្លាំង ដែល វត្ត​ស្រុកកំណើតរបស់ខ្ញុំ សូមកុសលផលបុណ្យបានទៅដល់បងប្អូនខ្មែរទូទាំងពិភពលោកផង”៕








































Loading...