អគារមន្ទីរពិសោធន៍ជាតិសំណង់ ត្រូវបានបើកការដ្ឋានសាង់សង់ជាផ្លូវការហើយ

សង្គម​និង​សេដ្ឋកិច្ច

គម្រោងសាងសង់អគារមន្ទីរពិសោធន៍ជាតិសំណង់ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះ ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​នគរូបនីយកម្ម និងសំណង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

គម្រោងនេះ នឹងត្រូវសាងសង់លើផ្ទៃដី ១ហិកតា មានអគារកម្ពស់ ២ ជាន់ និងត្រូវបែកចែកជា ៣ ផ្នែកផ្សេងៗគ្នា នៅក្នុងបរិវេណទីស្ដីការក្រសួងដែនដីថ្មីនៅ ផ្លូវលេខ៣០៧ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ខណៈដែលអគារនេះនឹងប្រើពេលសាងសង់ ៨ ខែ ដើម្បីបញ្ចប់ជាស្ថាពរ។

បើតាមមន្រ្តីជំនាញ អគារទាំងនេះនឹងប្រើជាទីតាំងពិសោធន៍ទូទៅ ពិសោធន៍សំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ជាដើម៕