ខេត្តព្រះសីហនុ បើកដំណើរការម៉ាស៊ីនផលិតខ្យល់អុកស៊ីសែន ស្របពេលមន្រ្តីជាន់ខ្ពស់ក្រសួងព្រមានរឿងវីរុស Delta កំពុងចរាចរខ្លាំងខ្លា​

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ឲ្យដំណើរការម៉ាស៊ីនផលិតខ្យល់អុកស៊ីសែន នៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ម៉ាស៊ីនផលិតខ្យល់អុកស៊ីសែន ដែលទើបបានដំឡើងថ្មីនេះ មានសមត្ថភាពផលិតក្នុងមួយម៉ោងបាន ៣៥០០០លីត្រ ស្មើនឹង០៥ បំពង់ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យដែលមានតម្រូវការចាំបាច់ ក្នុងការជួយសង្គ្រោះដល់អ្នកជំងឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្រសួង​សុខាភិបាល​បាន​ប្រកាស​តួលេខ​អ្នក​ឆ្លង​ថ្មីថ្ងៃនេះ​ចំនួន ៨៣៦ នាក់ ថយ​ចុះ​ជា​ងម្សិលមិញ​ដែលមានអ្នក​ឆ្លងសរុប ៨៨៩ នាក់។ ជាមួយ​គ្នានេះ​មានអ្នក​ជា​សះស្បើយ ៩២៨ នាក់ និង ២៤ នាក់បានស្លាប់។

គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ តួលេខ​អ្នកឆ្លង​សរុប​នៅប្រទេសកម្ពុជា​ឡើងដល់ ៦៦ ៣៣៦ នាក់ អ្នក​ជា​សះស្បើយ ៥៧ ៩៥៥ នាក់ និង​ស្លាប់ ១ ០៧៦ នាក់។

ទន្ទឹមនឹងនេះ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានព្រមានម្តងហើយម្តងទៀតចំពោះបញ្ហាប្រឈមរបស់កម្ពុជាដែលនឹងការដេីរហួសបន្ទាត់ក្រហម​ ប្រសិនបេីបុគ្គល​ និងគ្រួសារ​ នៅតែមិនយកចិត្តទុកដាក់​ ទទួលខុសត្រូវរៀងៗខ្លួនក្នុងការការពារទេនោះ។ 

លោកស្រីនិយាយតាមបណ្តាញទំនាក់ទំនងតេឡេក្រាមថា៖ ខ្ញុំបានលេីកឡេីងនូវការបារម្ភ​ និងសុំឱ្យបងប្អូនយេីងងាកមករកការការពាររៀងៗខ្លួនឱ្យបានហ្មត់ចត់ឡេីងវិញ​ កុំបន្ធូូរបន្ថយឱ្យសោះបេីយេីងមិនចង់ឃេីញសោកនាដកម្មសុខភាពសាធារណ:​ ដែលវាអាចនឹងទៅហួសបន្ទាត់ក្រហមនោះទេ។

បើតាមលោកស្រី រឿងវីរុសដែលតានេះ​ ក្រសួងសុខាភិបាល​ បានចេញសេចក្តីជូនព័ត័មានរួចហេីយ។   អ្វីដែលសំខាន់នាពេលនេះ​ ទោះជាដែលតា​ ឫអាល់ហ្វា​ យេីងត្រូវតែរួមគ្នាការពារ​ ព្រោះបច្ចុប្បន្ននេះ​ អាល់ហ្វាក៏កំពុងតែចរាចរខ្លាំងក្លា​ ទៅសឹងគ្រប់ខេត្ត-ក្រុងទៅហេីយ​ រីឯអ្នកស្លាប់ក៏មានជារៀងរាល់ថ្ងៃ។ 

លោកស្រីបញ្ជាក់ថា ហេតុអ្វូីយេីងគិតតែពីដែលតា​ ហេីយខ្វះការប្រុងប្រយ័ត្នបច្ចុប្បន្ននេះសម្រាប់កាត់ផ្តាច់ចរាចរអាល់ហ្វា​ ឫវីរុសកូវីដ-១៩​ ជារួម​ ទោះជាប្រភេទអ្វីក៏ដោយ​ ក៏យេីងនៅតែមានផលប៉ះពាល់គ្រាន់តែតិច​ និងច្រេីន។  ដូច្នេះ​ ការការពារកុំឱ្យឆ្លង​ ឫបេីឆ្លងហេីយត្រូវការពារកុំឱ្យឆ្លងបន្តទៅក្រុមគ្រួសារ​ និងអ្នកដទៃ​ ជាការចាំបាច់បំផុតក្នុងពេលនេះ។

លោកស្រីបន្ថែមថា ត្រូវភ្ញាក់រលឹកឡេីង​ បុគ្គលម្នាក់ៗ​ ​ត្រូវរួមគ្នាទទួលខុសត្រូវក្នុងការការពារការចម្លងវីរុសកូវីដ-១៩​ ទោះជាប្រភេទណាក៏ដោយ​ ដេីម្បីសុខភាពខ្លួន​ សុខភាពគ្រួសារ​ និងសហគមន៍មានសុវត្ថិភាព៕